សុំ​​ប្រពន្ធ​​រួម​​ភេទ​​មិន​​បាន​ ចង​.​ក​​សម្លាប់​​ខ្លួន​

បុរស​​ម្នាក់​បាន​​ធ្វើ​​អត្តឃាត​​ចង​.​ក​​សម្លាប់​​ខ្លួន​បាន​​សម្រេច​​នៅ​​ក្នុង​ផ្ទះ​​របស់​​ខ្លួន ដោយ​គ្រាន់​តែ​​សុំ​​ប្រពន្ធ រួម​​ភេទ​​មិន​​បាន ព្រោះ​​ប្រពន្ធ​​នៅ​ស​សៃ​​ខ្ចី គឺ​​ទើប​នឹង​​រលូត​​កូន​​ថ្មី​​ៗ ទើប​​នាង​​បាន​បដិសេធ​​មិន​​អាច​​បំពេញ​​បំណង​​របស់​​លោក​​ប្តី​បាន​ ។

បើ​​តាមសមត្ថកិច្ច​បាន​​​ឲ្យ​​ដឹង​​ថា ហេតុ​ការណ៍​នេះ បាន​​កើត​ឡើង​​កាល​ពី​​ថ្ងៃ​​ទី​​៣០ ខែ​ធ្នូ ឆ្នាំ ២០១៧ វេលា​​ម៉ោង​​១​​រសៀល ត្រង់​​ចំណុច​​ភូមិ​ជ្រៃ​​ថ្មី ឃុំ​​ជ្រៃ ស្រុក​​ថ្មគោល ខេត្ត​បាត់​ដំបង​ដោ​យ​​ជន​​រង​គ្រោះ​​មាន​ឈ្មោះ ទេស ច​ន ភេទ​ប្រុ​ស អាយុ​​៣៥​​ឆ្នាំ រស់​នៅ​​ក្នុង​ភូមិ​​ឃុំ កើត​ហេតុ ខាង​លើ ។ បើ​​តាម​​ការ​​រៀបរាប់​​ពី​​ស្ត្រី​​ជា​​ភរិយា​​បាន​អោយ​ដឹង​​ថា ប៉ុន្មាន​​ថ្ងៃ​មុន​នេះ នាង​​បាន​​រលូត​​កូន​ដោយ​​សុខ​ភាព​​មាន​ការ​​ទ្រុឌ​ទ្រោម​​នៅ​ឡើយ ដូច្នេះ​​នាង​​ក៏​​ចេញ​​តែ​​សម្រាក​​ដើម្បី​​យក​​កម្លាំង ហើយ​​កាល ពី​​យប់​​មុន​​ពេល​​កើត​ហេតុ​ស្វាមី​របស់​​នាង​​បាន​​សុំ​​អង្វរ​​នាង​​ដើម្បី បាន​​ដេក​ជា​មួយ ប៉ុន្តែ​​នាង​​មិន​​ព្រម​​ដោយ​សារ​​តែ​​ខ្លាច​ទាស់​សរសៃ​ម្យ៉ាង​ទៀត សុខ​ភាព​​នាង​​ក៏​​ខ្សោយ​​ផង ទើប​​នាង​​មិន​​ព្រម​បញ្ហា​នេះ​​ហើយ ដែល​ជាដើម​ចម​​ធ្វើ​​អោយ​​ប្តី​​នាង​​ខឹង​រហូត​​ហ៊ាន​​ចង​.​ក សម្លា​ប់​​ខ្លួន ។

បច្ចុប្បន្ន​ក្រោយ​​ពេល​​ចុះ​​ពិនិត្យ​​ពី​​សំណាក់​សម​ត្ថ​កិច្ច​​ជំនាញ​​រួច​​មក កម្លាំង​​សមត្ថកិច្ច​​បាន​ប្រគ​ល់​​សព​​ទៅ​​អោយ​​ក្រុម​​គ្រួសារ​​រៀប​ចំ​ធ្វើ​បុ​ណ្យ​​តាម​​ប្រពៃណី​​តែ​​ម្តង ៕