ភ្ញាក់​ផ្អើល! លោក ឈាង​ វុន ចូល​ហាង​របស់​កញ្ញា រ៉ូហ្សេត ទទួល​ទាន​អាហារ​ស្នា​ដៃនាង!

បាត់ដំបង៖ បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​អតីត​ចៅ​សង្កាត់​អូរ​ចារ​កញ្ញា ស៊ិន​ ពៅ​ចាន់​រ៉ូហ្សេ​ត នៅ​រសៀល​ថ្ងៃ​ទី​​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ​បង្ហោះ​សារ និង​រូប​គួរ​អោយ​ភ្ញាក់​ផ្អើល​ដោយ​សារ​ឃើញ​វត្ត​មាន​របស់​លោក ឈាង វុន អញ្ជើញ ចូល​មក​ទទួល​ទាន​អាហារ​របស់​នាង ។
កញ្ញា រ៉ូហ្សេត បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា៖ កិត្តិ​យស​នឹង​សេចក្តី​ថ្លៃ​ថ្នូរ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​​និយាយ​ជា​រួម​វា​​រឿង​​ធម្មតា​ទៅហើយ​សម្រា​ប់​អ្នក​រក​ស៊ី គ្មាន​មិត្ត គ្មានសត្រូវ សំខាន់​ភ្ញៀវ​ចូល​មក​ទទួល​សេវា​ពី​យើង យើងត្រូវ​តែផ្តល់​សេវា​ត្រលប់​ទៅ​វិញ​ប្រកប​ដោយ​ភាព​កក់​ក្តៅ រហ័ស​ទាន់​ចិត្ត​ដោយ​គ្មាន​ការ​រើស​អើង ។ ប៉ុន្តែ​បើ​និយាយ​ដោយ​ឡែក​សម្រាប់​នាង​ខ្ញុំ​មិន​ថា​ប្រកប​របរ​រកស៊ី ឬធ្វើនយោបាយ គឺ​ជីវិត​ឯក​ជន​របស់​ខ្ញុំ​តែង​តែ​​ទទួល​​​​ស្វាគមន៍ គ្រប់​មនុស្ស​ជាតិ​ទាំង​អស់ដែលមាន​ទំនាក់​ទំនង​ជា​មួយខ្ញុំ​ក្លាយ​ជា​ទម្លាប់​ធម្មតា​របស់​ខ្ញុំ​ទៅ​ហើយ ។

«បណ្តាំ​សម្តេច​សង្ឃ​ជួន​ណាត…​មិន​មែន​ដោយ​សារ​របរ​រក​ស៊ី​នេះ​ទេ គឺ​ជា​ចរិក របស់​នាង​ខ្ញុំ​គឺ​តាំង​ពី​ក្មេង​មក​ម្ល៉េះ​ដែល​ខ្ញុំ​បាន​ស្តាប់​បណ្តាំ​របស់​សម្តេច​សង្ឃ​ផ្តាំ​ថា៖ “ ទោះ​ភ្ញៀវ​នោះ​ជានរណា​ក៏​ដោយ អោយ​តែ​គេ​ដើរ​ចូល​​ផ្ទះ​យើង​សុទ្ធ​តែ​ភ្ញៀវ​ល្អ​ទាំង​អស់ ដូច្នេះ​ក្នុង​នាម​យើង​ជាម្ចាស់​ផ្ទះ​ត្រូវតែ​ទទួល​ស្វាគមន៍​រាក់​ទាក់​ទាំង​អស់ “ ។ ត្រង់​ន័យ​នេះ​ហើយ បាន​ធ្វើ​អោយ​នាង​ខ្ញុំ​ពេញ​ចិត្ត​គោរព​ប្រតិបត្តិ​នូវ​ពាក្យ​បណ្តាំ​របស់​សម្តេច​សង្ឃ ។

យ៉ាង​ណា​ម៉េច​ព្រឹក​មិញ​នេះ​ហាង “ រ៉ូហ្ស៊េត “ នាង​​ខ្ញុំត្រូវ​បាន​លោកអ៊ុំ ឈាង វុន អញ្ជើញ​មក​ទទួល​ទាន​អាហារ​​ដែល​ជា​ស្នា​ដៃ​នាង​ខ្ញុំ។ ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ២០១៧» ៕