ព័ត៌មានលម្អិត! រថយន្ដ​ហ៊ី​យ៉ាន់​ដាយ កិន​បុរស​ម្នាក់​ស្លាប់ និង​​របួស​៣​នាក់

ភ្នំពេញ៖ គ្រោះ​ថ្នាក់​របួស​និង​ស្លាប់​បាត់​បង់​ជីវិត​ជា​ញឹក​ញាប់ ជាក់​ស្តែង​នៅ​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី ៣១ ធ្នូ ២០១៧ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន មាន​រថយន្ត​ធុនធំ​ដឹក​ទំនិញ មួយ​គ្រឿង​បាន​ឡើង​ស្ពាន​ព្រះ​មុន្នីវង្ស ចាស់​ជ្រុល​ទៅ​បុក​និង​កិន​ម៉ូតូ​របស់​២​នាក់​ប្តីប្រពន្ធ បណ្តាល​អោយប្តី​ស្លាប់​ក្រោម​កង់​រថយន្ត ប្រពន្ធ​របួស​ធ្ងន់ និង​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​សរុប​របួស​៣​នាក់ ស្លាប់​១​នា​ក់ ។សពត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ទាន ដាវុធ អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ម្តុំ​បឹង​សា​ឡាង ខណ្ឌ​ទួល​គោក រី​ឯប្រពន្ធ និង​ជនរងគ្រោះ២នាក់​ជិះ​ម៉ូតូ​ផ្សេង​របួស​ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ពុំ​ស្គាល់​ឈ្មោះ​នៅ​ឡើង​ទេ រថយន្ត​បង្ករ​ម៉ាក ហ៊ីយ៉ាន់​ដាយ ប្រភេទ​ភ្លៅ​៥ ដឹក​ទំនិញ ពាក់ស្លាកលេខព្រះសីហនុ 3A-3336 រីឯម៉ូតូ​២គ្រឿង​ដែល​ជាប់ក្រោយ​រថយន្ត​មាន​១​ម៉ាក ហុង​ដា​ឌ្រីមសង់ និងម៉ូតូ ស៊ូម​មើ​អិច ។

តាម​សាក្សី​ពី​កន្លែង​កើត​ហេតុ មុនដំបូង​គេ​ឃើ​ញ ជនរ​ងគ្រោះ២នា​ក់ប្តីប្រពន្ធ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាតិ១ ក្នុង​ទិ​​​សដៅពីកើត​ទៅលិច​ឡើង​ស្ពាន​ព្រះ​មុន្នីវង្ស ខណៈឡើង​បាន​ពាក់​កណ្តាល​ស្ពាន ក៏ស្រាប់​តែមានរថយន្ត​បង្ករ​ខាង​លើ​បើ​ក​បរ​ដោយ​បុ​រស តៃ​កុង​ប្រហើន​ម្នាក់ ឡើង​ស្ពាន​មក​​តាម​ពី​ក្រោយ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុក​ម៉ូតូ​ប្តី​ប្រពន្ធ​ពី​ក្រោយ​ពេញ​ទំហឹង និងកិន​បុរស​ជា​ប្តី​ជាប់​ក្រោម​កង់​រថយន្ត​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម រី​ឯ​ប្រពន្ធ​ខ្ទាត​ចេញ​មក​ក្រៅ​របួស ដោយ​ឡែក​​ម៉ូតូស៊ូម​មើ​​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ​ក៏​ត្រូវ​រថយន្ត​បុក​ដែរ តែជន​រងគ្រោះ​លោត​ទាន់​របួស​ស្រាល​២​នាក់ ។

ក្រោយ​កើត​ហេតុ​ជន​បង្ករ​បើកប​ររថយន្តត្រូវ​ប្រជា​ពល​រដ្ឋ​​ស្វាគមន៍​យ៉ាង​ចាស់​ដៃ ហើយ​ឃាត់​យក​ទៅ​ប៉ុស្តិ៍​ទន្លេ​បាសាក់ ទុក​ប្រគល់អោ​យ​ចរាចរណ៍​ក្រុង ។ ដោយ​ឡែក​រថយន្ត​បង្ករ​និង​ម៉ូតូ​រងគ្រោះ​ទាំង​២​គ្រឿង ត្រូវបានប៉ូលិស​ជំនាញ​ចរាចរណ៍​ក្រុង វាស់វែងយក​ទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បីធ្វើការដោះ​ស្រាយ​ពេល​ក្រោយ ។