ចេញ​ពី​សុី​ការ​គេ​ជិះ​ម៉ូតូ​បុក​ដើម​ស្វាយបោក​ក្បា​​​ល​ស្លាប់​ភ្លាម​ៗ

ខេត្តបាត់ដំបង ៖ កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ឆ្នាំ​២០១៧ បុរស​​ម្នាក់​​​​ជិះ​​ម៉ូតូ​​ចេញ​ពី​​ស៊ី​ការ​គេ​​ទាំង​​ស្រវឹង​​ទៅ​បុក​​ដើម​ស្វាយ ​បណ្តាល​ឲ្យ​បា​ក់.​ក បែក​ក្បាល​​ស្លាប់ នៅ​​ចំណុច​​ក្រុម​៣ ភូមិ​កន្ទួត​ ឃុំ​​សំឡូត​ ស្រុក​​សំឡូត ខេត្ត​បាត់​ដំបង ។

សព​​ជន​រងគ្រោះ​​ឈ្មោះ​ តេ ភិរម្យ​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​​ទី​លំ​នៅ​​ភូមិ​​បឹង​​ប្រ​វ៉ឹ​ក ​ឃុំ​ត្រែ​ង ​ស្រុក​​រតន​មណ្ឌល ​ជិះ​ម៉ូតូ​ហុងដា​C 125 ពណ៌​​ខ្មៅ ​ពាក់​ស្លាក​លេខ ​បាត់ដំបង 1S-7​587 ចេញ​ពី​​ស៊ី​ការ​​គេ ​ហើយ​​ធ្វើ​ដំណើរ​​ទៅផ្ទះ​វិញ លុះ​ពេល​មក​ដល់​​ចំណុច​កើត​ហេតុ ​ស្រា​ប់​តែ​​បុរស​​នោះ បាន​​រេ​​ចង្កូត​​ទៅ​បុក​​នឹង​​ដើម​ស្វា​យ ​បណ្ដាល​​ឲ្យ​ដួល​បែក​ក្បាល​ និង​​បាក់.ក ​ស្លាប់​​នៅ​នឹង​កន្លែង​​តែ​ម្តង ។ ចំណែក​សព​ជ​ន​រង​គ្រោះ​​ត្រូវ​បាន​​ប្រគល់​​ឲ្យ​​ក្រុម​គ្រួសារ​​យក​ទៅ​ធ្វើ​បុណ្យ​​តាម​​ប្រពៃណី ចំណែក​​ម៉ូតូ​​បាន​ប្រគ​ល់​ជូន​ក្រុម​គ្រួសារ​​​វិញ​ផង​ដែរ ៕