នារី​ខារ៉ាអូខេ​​និង​​ប្រុស​​ស្នេហ៍​​ដាក់​​​ថ្នាំ​​​សណ្ដំ​​​អ្នក​​រត់​ម៉ូតូ​ឌុប​ រួច​​លួច​យក​ម៉ូតូ​ទៅ​បាត់​​៤​​ខែ ពេលត្រលប់មកវិញ

ភ្នំពេញ៖ បុរសជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​ស្ត្រី​​បម្រើ​ការងារ​​នៅ​​ក្នុង​​ហាង​​ខារ៉ាអូខេ​​ម្នាក់ បាន​ឃុប​ឃិត​​គ្នា​​ជា​មួយ​​​​ប្រុស​​ស្នេហ៍​​ធ្វើ​​សកម្មភាព​ដាក់​ថ្នាំ​​សណ្ដំ​​នៅ​​ក្នុង​​ទឹក​ត្នោត​ជូរ​​ឲ្យ​​បុរស​​អ្នក​​រត់​ម៉ូតូ​ឌុប​​ម្នាក់​យក​​ម៉ូតូ ១​​គ្រឿង​ គេច​ខ្លួន​​ទៅ​​ខេត្ត​ស្វា​យ​រៀង ​រយៈ​ពេល​៤​​ខែ ទើប​​ត្រលប់​​​ចូល​​មក​ភ្នំពេញ​​វិញ​​ត្រូវ​​បាន​​ម្ចាស់​​ម៉ូតូ​​ប្រទះ​​ឃើញ ក៏​ឃាត់​ខ្លួន​​ប្រគល់​​អោយ​​នគរបាលតែម្ដង ​។

ហេតុ​ការណ៍​​នេះ​​បាន​​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​៩ និង​​៤៥​​នាទី ​យប់​ថ្ងៃ​​ទី​​០៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ​មក​​ម្ល៉េះ ដែល​​មាន​​រយៈ​ពេល​៤​​ខែ ​មក​ហើយ នៅ​​ចំណុច​​បន្ទប់​​ជួល​​ភូមិ​​ព្រៃ​បឹង សង្កា​ត់​​កន្ទោក ខណ្ឌ​​ពោធិ៍​សែន​ជ័យ ទើប​តែ​​នៅ​វេលា​​ម៉ោង ​៦​​ល្ងាច ​ថ្ងៃ​​ទី​​២៦ ខែ​ធ្នូ ឆ្នាំ​​២០១៧ ត្រូវ​​បាន​​ជន​​រង​គ្រោះ និង​​សាច់​ញាតិ​​ប្រទះ​ឃើ​ញ​ជន​សង្ស័យ​នៅ​​តាម​​ផ្លូវ​​វេ​ង​​ស្រេង ស្ថិត​នៅ​​ក្នុង​ភូមិ​​ត្រពាំង​​ថ្លឹង សង្កាត់​​ចោម​​ចៅ​១ ខ​ណ្ឌ​​​ពោធិ៍​​សែន​​ជ័យ ក៏​​បាន​​ធ្វើ​ការ​​ឃាត់​ខ្លួន​ប្រគល់​​ជូន​​នគរបាល​​ប៉ុស្ដិ៍​​កន្ទោក ដើម្បី​ចាត់​ការ​​តាម​ច្បាប់​ ។

ស្ត្រី​​ជន​សង្ស័យ​មាន​ឈ្មោះ វឿ​ន ច​ន្ធូ អាយុ ​២៩​​ឆ្នាំ មុខ​របរ ​បុគ្គលិក​​ហាង​​ខារ៉ា​អូខេ​​១​​កន្លែង ភូមិ​​ថ្នល់ទទឹង ភូមិ​ដំណាក់​អំពិល ស្រុក​អង្គស្នួ​ល ខេត្តកណ្តាល ចំណែក​​ប្រុស​​ស្នេហ៍​​មិន​​ត្រូវ​បាន​​ស្គាល់​ឈ្មោះ​​ឡើយ ហើយ​​កំពុង​​គេច​ខ្លួន ​​ដោយ​ឡែក​ បុរស​​ដែល​​ជា​​ជន​​រង​គ្រោះ​ឈ្មោះ យ៉​ន យ៉ា​ន អាយុ ​៣៨​ឆ្នាំ មុខរបរ ​រត់​​ម៉ូតូ​ឌុប ស្នាក់​​នៅ​​បន្ទប់​​ជួល​​ភូមិ​​ត្រពាំង​​ថ្លឹង សង្កាត់​ចោម​​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាត់​បង់​​ម៉ូតូ​ ១​​គ្រឿង ​ម៉ាក​​ហុង​ដា​​ឌ្រី​ម សេ​​១២៥ ស៊េរី​២០​១៤ ពណ៌​​ខ្មៅ ​ពាក់​​ស្លាក​​លេខ កំពង់​ចាម 1K-​38​49 ។ ប្រភព​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង ​៣ និង ​៣០​នាទី ​យប់ថ្ងៃ​ទី០​៥ ខែកញ្ញា ឆ្នាំ​២០១៧ ស្ត្រី​សង្ស័យ​ខាងលើ​ រួម​ជាមួយប្រុស​ស្នេហ៍​ បាន​ខ​ល​ហៅ​ជន​រង​គ្រោះ​ទៅ​ផឹក​ទឹកត្នោតជូរ នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក លុះ​ពេល​ផឹក​នៅ​ទីនោះ​មួយសន្ទុះ​ក្រោយមក ​ក៏​បាន​ប្ដូរ​ទៅ​ផឹកស៊ី​បន្ត​នៅ​តូប​លក់​សាច់ក្រក​អាំង ដែល​មាន​ទីតាំងស្ថិត​នៅ​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក​ទៀត​ ៕