នគរបាល​ប៉ុស្តិ៍​កាកាប​ទី​២ ឆ្មក់​បង្ក្រាប​ទី​តាំង​ទទួល​ផលចោរ​កម្មឃាត់​ខ្លួន​មេ​ក្លោង​និង​បក្ខ​ពួក​២​នាក់​ដក​ហូត​ម៉ូតូ​៥​គ្រឿង

ភ្នំពេញ៖ កម្លាំង​នគរ​បាល​ប៉ុ​ស្តិ៍​កាកាបទី​​២បើក​ប្រតិបត្តិការណ៍ ឆ្មក់​ចុះ​ទៅ​បង្ក្រាប​ទី​តាំង​ទទួ​ល​ផល​ចោរ​កម្ម​មួយ​កន្លែង ដោយ​ធ្វើ​ការ​ឃាត់​ខ្លួន​មេក្លោង និងបក្ខពួក២នាក់ ដកហូត​បា​ន​ម៉ូតូ​ចំនួន​៥​គ្រឿង និងវត្ថុតាង​មួយ​ចំនួន​ធំ​ទៀ​ត​ផង​ដែរ។​ ប្រតិបត្តិ​ការណ៍​បង្ក្រាប​ទី​តាំង​ទទួល​ផល​ចោរ​កម្ម​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច ថ្ងៃ​ទី​២​៦ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ចំណុច​ផ្ទះ​លេខ​១៤B​ក្រុម​៣ ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ការ​ចុះ​បង្ក្រាប​នេះ​ដឹង​នាំ​ដោយ លោក ភា ប្រុ​ស នាយ​ប៉ុស្តិ៍​កាកាប​ទី២ ដោយ​មាន​ការ​បញ្ជារ​ផ្ទាល់​ពី លោក យឹម សារ៉ាន់ អធិការនគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មានការសម្រប​សម្រួល​ពី លោក រៀល សុភិន ព្រះរាជអាជ្ញា​រងអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។​ លោក ភា ប្រុស នាយ​ប៉ស្តិ៍​កាកាបទី២បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទី១​ជា​មេ​ក្លោង​ឈ្មោះ នួន​ តេងលី អាយុ ៣៤ ឆ្នាំ​ភូមិក្លែង​ពណ៌ ឃុំជ្រៃវៀ ន ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម ។ ជន​សង្ស័យ​ទី​២​ឈ្មោះ​ ស៉ី សោម អាយុ៣២ឆ្នាំ​ស្រុក​កំណើ​​​ត​នៅ​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ​។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុតាង​ត្រូវ បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពុង​កសាង​សុំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្ម​ទណ្ឌនៃ​អធិ​ការ​ដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ ចាត់​ការ​បន្ត​តាម​នីតិវិធី ៕