លោក​ពូ​រត់​ម៉ូតូ​កង់​បី​ម្នាក់​ស្រាប់​តែ​ដេក​ស្លាប់​លើ​ម៉ូតូ​កង់​បី​របស់​ខ្លួន​

ភ្នំពេញ៖ មាន​ការ​ភ្ញាក់​ផ្អើល មួយ​បាន​កើត​ឡើ​ង បន្ទាប់​ពី​ប្រជាពល​រដ្ឋ​បាន​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​លើ​កង់​បី របស់​ខ្លួន​កាល​ពី​វេលា​ម៉ោង ០៥​និង​៣០​នាទី​ព្រលប់ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ ចំណុច ភូមិ​២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ សព​បុរស​រង​គ្រោះ​ខាង​លើ​មាន​ឈ្មោះ ខៃ គង់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​របរ រត់​ម៉ូតូ​កង់បី មាន​ស្រុក​កំ​ណើ​ត​នៅ​ស្រុក​ពាមរ៍ ខេត្ត​ព្រៃវែង ។

យោង​តាម​សម្តី​នឹង​ការ​រៀបរាប់​ពី​លោក​ពូ​ម្នាក់​ដែល​ជា​សាច់​ថ្លៃ​របស់​សព​ជនរងគ្រោះ បាន​ប្រា​ប់​ឲ្យដឹង​ថា មុន​កើត​ហេតុ​ជន​រងគ្រោះ ជា​ក្មួយ បាន​ចេញ​ដំណើរពី​ស្រុក​កំណើត​មក​រាជ​ធានី​ភ្នំពេញ​ដើម្បី​រត់​ម៉ូតូ​កងបី ហើយ​គាត់​ក៏​បញ្ជាក់​ទៀត​ថា ជនរងគ្រោះ​(សព)​បាន​លះ​លែង​ជា​មួយ​ប្រពន្ធ​អស់​រយះ​ពេល​ជាង​១​ឆ្នាំ​ទៅ​ដោយ​បន្សល់​កូន​ប្រុស​១​នាក់ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូល​ដ្ឋាន ចុះ​ដល់​កន្លែង​កើត​ហេតុ​ត្រួត​ពិនិត្យ​នឹង​កោសល្យ​វិច្ច័យ ទៅ​លើ​សព​ជនរងគ្រោះ​ដាក់​ការ​សង្ស័យ​ស្លាប់ ដោយ​សារ​ខ្យល់គ នឹង គាំង​បេះ​ដូង ។ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិច័្ឆយ​រួច​រាល់ ក៏​ប្រគល់​សពរងគ្រោះ​ឲ្យទៅ​ក្រុម​គ្រួសារ​សាច់​ញាតិ យកទៅ​ធ្វើ​បុណ្យ​នៅ​ឯស្រុក​កំណើ​ត​តាម​ប្រពៃណី ៕