ស្ត្រី​ម្នាក់​មាន​ជំងឺ​សរសៃរ​ប្រសាទ​បាន​ចងកធ្វេី​អត្ត​ឃាត

កណ្ដាល៖ ស្ត្រី​ម្នាក់​មាន​ជំងឺ​សរសៃរ​ប្រសាទ​បាន​ចងក ធ្វេី​អត្ត​ឃាត នៅ​​ថ្ងៃ​សៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧.៣០នាទី នៅភូមិព្រែកតាឯក​ ឃុំត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ ។

​បើតាមកូនស្រីឈ្មោះ ជា សយ ស៊ីម បាន​ឲ្យ​ដឹង​ថា ម្ដាយ​របស់​ខ្លួន​មាន​ឈ្មោះ ឃីម​ វណ្ណ​នី​ មាន​អាយុ​៣៨​ឆ្នាំ​ មុខ​របរ មេផ្ទះ​ នៅ​ភូមិ​ព្រែក​តា​ឯក​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ មាន​ជំងឺ សរសៃ​ប្រសាទ​ព្យាបាល អស់​រយះ​ពេល​យូរ​ឆ្នាំ​មក​ហើយ ​។ លុះដល​វេលា​ម៉ោង​១៧និង៣០នាទី ឪពុក​របស់​ខ្លួន​បាន​ទៅ​ហូប​ការ​បាត់ ចំណែក​ម្ដាយ​នៅ​ផ្ទះ ស្រាប់តែដល​ម៉ោ​ង​​១៧​និង​៣០​នាទី​ ខ្លួន​ឈ្មោះ ជា​ សយ​ស៊ីម​ ឃើញ​ម្តាយ​របស់​ខ្លួន​បាន​ចង​ក​ជា​មួយ​និង​ក្រម៉ា​ស្លាប់​បាត់​ទៅ​ហើយ​ ពេល​នោះ ក៏​ស្រែក​ហៅ​អ្នក​ជិត​ខាង​ឲ្យ​ជួយ​និង​ផ្ដល់​ព័ត៌​មាន​ជូន​សមត្ថកិច្ច ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំ​នា​ញ​​បច្ចេក​ទេស​​ស្រុក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បាន​ធ្វើ​ការ​ពិនិត្យ​សព​ឃើញ​ថា​ពិត​ជា​បា​ន​ស្លាប់​ដោយ​សារ ចង​ក​ពិត​ប្រាកដ​មែន​និង​បា​ន​ប្រគល់​សព​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕