​ជន​បរទេស​​ម្នាក់​​ធ្លាក់​ពី​លើ​​អាគា​​ខុន​​ដូរ«​តារា​សុភ​មង្គល​​» ជាន់​ទី​៣​ស្លាប់​ភ្លាមៗ

ភ្នំពេញៈ បុរស​ជន​​បរទេស​​ម្នាក់ បាន​​លោត​ពី​លើ​​អគារ​​ខុន​​ដូរ​​មួយ​កន្លែង បណ្តាល​អោយ​ស្លា​ប់​ភ្លាម​ៗ​​នៅ​​កន្លែង​​ដោយ​​មិន​ដឹង​​មូល​ហេតុ ហេតុ​ការណ៍​​ភ្ញាក់​ផ្អើល​​ទាំង​​ព្រឹក​​ វេលា​​ម៉ោង​​៦​និង​​៣០​​នាទី​ ថ្ងៃអាទិត្យ​ទី​​២៤ ខែ​ធ្នូ ឆ្នាំ​​២០១៧​នេះ នៅ​​ចំណុច​​ខុន​​ដូរ​​ឈ្មោះ តារា​សុ​ភមង្គល ស្ថិត​នៅ​​តាម​ផ្លូវ​​១២៣ កែង​​ផ្លូវ ៤៥៦​ភូមិ​៤​សង្កាត់​​ទួល​​ទំពូង​​១ ខ​ណ្ឌចំការ​​មន ​រាជធានី​ភ្នំពេញ ​។​

​សមត្ថកិច្ច​​បាន​​ប្រាប់​​ឱ្យ​ដឹង​ថា ជន​បរទេស​ដែ​ល​​បាន​​លោត​​ពី​លើ​​អគារ​​ខុន​​ដូរ​​ស្លាប់​មាន​ឈ្មោះ​ CROAS DALEMICHAEL RICH​A​RD ភេទ​ប្រុស​​ ។​ យោង​តាម​​ពី​​មន្ត្រី​​សមត្ថកិច្ច​​បាន​អោយ​ដឹង​​ថា នៅ​វេលា​​ម៉ោង​​កើត​ហេតុ​​ខាង​លើ​​មា​ន​កា​រ​ភ្ញាក់ ផ្អើល​​មួយ​​ដោយ​មាន​​បុរស​​ជា​​ជន​បរទេស​​ម្នាក់​បាន​​លោត​​ពី​លើ​​អគារ​​ខុន​​ដូរ​​ពី​​ជាន់​​ទី​​៣ ធ្លា​ក់​មក​បោក​ផ្ទប់​​នឹង​​ដី​​បណ្តាល​អោយ​​ស្លាប់​បាត់​បង់​​ជីវិត​​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​​កើត​ហេតុ​។​ ​ក្នុង​​ហេតុ​ការណ៍​​ខាង​លើ​នេះ​​សមត្ថកិច្ច​​នៅ​មិន​ទាន់​​ដឹង​​មូល​ហេតុ​​ទេ ដោយ​​អះ​អាង​ថា កំពុង​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​​បន្ថែម​ទៀត​ ៕