បង​តូច​បង​ធំ​ប្រដាប់​ដោយ​កាំបិត និង​កាំភ្លើង ពួត​ដៃ​គ្នា​សម្លាប់ ក្រុម​កាំបិត​ធំ​ម្នាក់

ខេត្ត​ព្រះ​សីហនុ៖ ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ និង ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​ខេត្ត​ព្រះ​សីហនុ​មិន​ចង់​ឃើញ ក្រុម​ជន​បាត​សង្គម ដែល​សង្គម​ជាតិ​ស្អប់​ខ្ពើម​នោះ​ទេ​(ស្អី​គេ​ដែល​ក្រុម K .BOY ក្រុម AL និងក្រុមក្រុមADZ ,ក្រុម​កាំបិត​ធំ បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ) នៅ​សល់​ប៉ុន្មាន​នាក់​ទៀត ចេញ​មក​សារ​ភាព និង បញ្ឈប់​សកម្មភាព លោក​ឧត្តមសេនីយ៍​ទោ ជួន ណារិន្ទ ស្នង​ការ​ខេត្ត​សង្កត់​ធ្ងន់​ថា និង​រឹត​បន្តឹង​ឲ្យ​ក្ដៅ​ដៃ​ជាង​នេះ​ទៀត ហើយ ក៏​មិន​លើក​លែង​ដែរ សុំបងប្អូន ពូ មីង ក្មួយ និង​ប្រ​ជា​​ពលរដ្ធ ចូលរួម​សហការណ៍​ជា​មួយ​សម​ត្ថ​កិច្ច ដើម្បី​លុប បំបាត់​ឈ្មោះ​ក្រុម​នេះ​ចេញ​ប្រទេ​ស​យើង ជា​ពិសេស នៅក្នុង​ខេត្ត​ព្រះ​សី​ហនុ​នេះ​តែ​ម្ដង។ ករណី​ឃាត​កម្ម​គិត​ទុក​ជា​មុន នៅ​ឆ្នេរសមុទ្រ អារីស្តុន ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាល​ពី​ថ្ងៃ​ទី ១៩.១២.២០១៧ វេលាម៉ោង២០ និង១០នាទី ។

កម្លាំង​ជំនាញ​ស្នង​ការ​នគរបាល​ខេត្ត បាន​ទទួល​ព័ត៌មាន​ថា នៅ​ឆ្នេរ​សមុទ្រ​អារីស្តុន នៅ​ភូមិ​៤ សង្កាត់៤ ក្រុងព្រះសីហនុ មាន​អំពើរ​ឃាត​កម្ម (គិតទុកជាមុន) មួយកើតឡើង បង្ក​ដោយ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ ១ក្រុម បាន​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រងគ្រោះ ចំនួន​២​កាំបិ​ត (ក្បាល​និង​កញ្ចឹង​ក) បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ ។ ជន​រង​គ្រោះ​ឈ្មោះ សយ លួន ភេទប្រុស អា​យុ​១៩​ឆ្នាំ មុខរបរ បុគ្គលិក​ប៉ាវ​ម៉ាយ (ក្រុម​កាំ​បិត​ធំ) ។

ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ដឹក​នាំ ពីលោក​ឧត្ត​ម​សេនីយ៍ទោ ជួន ណារិន្ទ ស្នង​ការ​នគរបា​ល​ខេត្ត បានប្រគល់ភារកិច្ច ឲកម្លាំង​ជំនាញ​ការិ​យា​ល័យ​នគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល សហការជាមួយកម្លាំងអធិការនគរបាលក្រុង, ស្រុកព្រៃនប់ និងកំពង់សីលា ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមជំនាញ ដោយក្តៅគគុក រយះ​ពេល២ថ្ងៃ យើងកំណត់​​មុខ​សញ្ញា​ជា​បន្ត​បន្ទា​ប់ឈាន​ទៅ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ ចំនួន​៩​នាក់​មាន​ឈ្មោះ
១.ជា វីដេវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងភ្លេង មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ (ចារីដៃដល់) ក្រុម AL។
២ អ៊ុង ដារារិទ្ធភេទប្រុសអាយុ១៧មុខរបរព្រូឡាន នៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ(សហចារី)ក្រុមAL។
៣.គង់ មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម AL ។
៤.ហ៊ុយ សេងលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី)ក្រុមADZ ។
៥.យូ អ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ(សហចារី) ក្រុម ADZ ។
៦.ឃាង ណារិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
៧.ខាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមអាវុធខ្លី ម៉ាកឡុក១៧ ប្រើហ្គាស ក្រុមADZ ។
៨.បូ ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
៩. សោម វីរតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ(សមគំនិត) អ្នកផ្តល់កាំបិតក្រុម ADZ ។

-បក្សពួកវា នៅសល់៥នាក់ទៀត កំពុងតាមរកចាប់ខ្លួន ។
-វត្ថុតាងចាប់យក៖
១.កាំបិតកាចែត ចំនួន១ (ឧបករណ៍សម្រាប់ធ្វើឃាត)
២. អាវុធខ្លី ម៉ាកឡុក១៧ ប្រើហ្គាសចំនួន ១
៣. ម៉ូតូ ចំនួន៣គ្រឿង (ម៉ាកសេ១២៥ សេរីឆ្នាំ២០១៧ ចំនួន ២ និងម៉ាក MSX ចំនួន ១ )
-មូលហេតុ គំនុំរវាងក្រុម​បងតូច​បង​ធំ​ពួក​វា​បាន​ចែក​ជា​ក្រុម​មាន៖
-ក្រុម K-BOY
-ក្រុម កាំបិតធំ
-ក្រុម AL
-ក្រុម ADZ
-ករណីនេះកម្លាំងជំនាញ ការិយាល័យ​នគរបា​ល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់កំពុង​បន្ត​និតិវិធី បញ្ជូ​ន​ទៅ​សាលា​ដំបូង​ខេត្ត ។