ចិន​​មក​«ជា​​កញ្ចប់»​​​នៅ​​ខេត្ត​​ព្រះ​សីហនុ?

ខេត្ត​​ឆ្នេរ​​សមុទ្រ​​មួយ​​នេះ ត្រូវ​​បាន​​ញាប់​​ញ័រ​ដោ​យ​​សំឡេង​​បុក​គ្រឹះ ទាំង​​យប់​​ទាំង​​ថ្ងៃ ដោយ​សារ​​សំណង់​​របស់​​ចិន​ ដែល​​ប្រញាប់​​ប្រញាល់​ធ្វើ​​កា​ស៊ីណូ​​និង​​អគារ​​ទំនើប​ៗ ។ អ្នក​​ខ្លះ​​មើល​ឃើញ​​ថា វិនិយោ​គិន​​​ចិន​​កំពុង​​ប្រែ​ក្លាយ​​ខេត្ត​ព្រះ​សីហនុ ទៅ​​ជា​​ទី​ក្រុង​​ចិន ឬ China Town ​​នៅ​​កម្ពុជា ។ ចាប់​​តាំង​​ពី​​ឆ្នាំ​​២០១៥​​មក ​​វិនិយោគិន​​ចិន​​បាន​​សម្រុក​​ចូល​​ខេត្ត​​ឆ្នេរ​​ភាគ​និរតី​​មួយ​​នេះ ដោយ​​វិនិយោគ​​​​លើ​​​វិស័យ​អចល​ន​ទ្រព្យ និង​​កា​ស៊ីណូ។

ចិន​​បាន​​សុំ​​ច្បាប់​​វិនិយោគ ហើយ​​​គាត់​​ចូល​សញ្ជា​តិ​ គាត់​​អាច​​ទិញ​​ដី ដូច្នេះ​​ដី​​ចាប់​​ផ្តើម​ឡើង​​ថ្លៃ​ ។ យោង​​តាម​​តួ​លេខ​​ផ្លូវ​ការ​​ ការ​វិនិ​យោគ​​របស់​​ចិន​​ក្នុង​​អំឡុង​​ឆ្នាំ​​២០១២​-២០១៦ មាន​​ជាង​​៤​​ពាន់​​លាន​​ដុល្លារ។ ហើយ​​ក្នុង​រយៈ​ពេល​​៧​​ខែ​​ដំបូង​​នៃ​​ឆ្នាំ​​នេះ​​ ភ្ញៀវ​​ទេស​ចរ​​ចិន​មាន​​ចំនួន ៦៣៥០០០​នាក់ បាន​​មក​​កម្ពុជា ខណៈ​​ដែល​​កម្ពុជា​​សង្ឃឹម​​ថា នឹង​​ទាក់​ទាញ​ទេសចរ​​ចិន ២​​លាន​​នាក់​​ក្នុង​​មួយ​​ឆ្នាំ នៅ​​ត្រឹម​ឆ្នាំ​​២០២០។
លោក សុខ សុង បាន​​និយាយ​​ថា អ្នក​​ដែល​មាន​​អចលន​ទ្រព្យ​​ទាំង​នេះ ទទួល​​បាន​​ផល​ចំណេញ​​តាម​រយៈ​​ការ​​ជួល ព្រោះ​​បាន​​តម្លៃ​​ខ្ពស់ ។