អស្ចារ្យ​មែន! ផ្លូវ​មាន​មិន​បើក បែរជា​មក​បុក​ធ្លាយ​របង​សាលា​រៀន​ទៅវិញ

រាជធានី​ភ្នំពេញ៖ យោង​សេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង ៣​និង​៣០​នាទី រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០១៧ មាន​រថយន្ត​មួយ​គ្រឿង​បាន​បើក​មក​បុក​របង​សាលា​បឋមសិក្សា​ហ៊ុន នាង​​បឹង​ត្របែក​ខាង​ត្បូង​បណ្ដាល​ឲ្យ​ធ្លាយ​ទៅ​ម្ខាង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​បុក​របង​សាលា​រថយន្ត​នេះ​បាន​បុក​បាក់​ដើម​ឈើ​មួយ​ដើម​ដែល​នៅ​ក្បែរ​របង​សាលា​នោះ​បាក់ ហើយ​ទើប​បុក​របង​សាលា។​

រថយន្ត​បង្ក​ម៉ាក កាម៉ារី ហាយប៊្រីដ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 2T 5253 រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ។ ចំណែក​ម្ចាស់​រថយន្ត​បាន​គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ដោយ​បន្សល់​ទុក​រថយន្ត​ចោល​នៅ​កន្លែង។​