ចោទ​ប្រពន្ធ​មាន​សាហាយ​​! បុរស​ជា​ប្តី ច្របាច់​ក សម្លាប់​ប្រពន្ធទាំង​​មាន​​កូន ក្នុង​​ផ្ទៃ​​៩​ខែ

តាកែវ៖ ហេតុការណ៍ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​​វេលា​​ម៉ោង​២​យប់​រំលង​អធ្រាត ឈាន​ចូល​​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ បុរស​ម្នាក់​ត្រូវ​បាន​​សមត្ថកិច្ច​នគរបាល​​ស្រុក​គិរី​វង្ស ធ្វើ​ការ​​ឃា​ត់​ខ្លួន បន្ទាប់​ពី​​ធ្វើ​​សកម្មភាព​ច្របាច់​ក​​ប្រពន្ធ ដែល​​កំពុង​មាន​​ផ្ទៃ​ពោះ​៩​ខែ បណ្តាល​ឲ្យ​​ស្លាប់​​ទាំង​​ម្តាយ​ និង​​កូន​​នៅ​ក្នុង​​ផ្ទៃ ស្ថិត​នៅ​ក្នុង​ភូមិ​​ជាវ​​ប្តី​​ខាង​កើត ឃុំ​​តា​អូរ ស្រុក​គិរីវង់ ខេត្ត​តាកែវ ។

ជន​សង្ស័យ​​មាន​ឈ្មោះ សែម វី​រះ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្រុក​កំណើត រស់​នៅ​​ភូមិ​​មេសាង ឃុំ​​ពារាំង ស្រុក​​ព៌ា​រាំង ខេត្ត​ព្រៃវែង បច្ចុប្បន្ន​រស់​នៅ​ក្នុង​​ភូមិ​​ឃុំ​​កើត​ហេតុ​​ខាង​លើ បាន​ធ្វើ​សកម្ម​ភាព​​សម្លាប់​​ប្រពន្ធ​​ខ្លួន​​ដោយ​​ច្របាច់ក ឈ្មោះ អេង ស្រ​យ ភេទ​ស្រី អាយុ៣៦ឆ្នាំ រស់នៅ​ភូមិ​ឃុំ​​កើត​ហេតុ​​ខាង​លើ ព្រម​ទាំង​​មាន​កូន​​ក្នុង​ផ្ទៃ​ពោះ​៩​ខែ ស្លាប់​​ជា​មួយ​​ម្តាយ​​ផង​ដែរ ។ មូល​ហេតុ​​ដែល​​ប្តី​​កំណាច​​រូប​នេះ សម្លាប់​​ប្រពន្ធ​ខ្លួន​ឯង​​ដោយ​សារ ​ជន​សង្ស័យ​​ប្រចណ្ឌ​​ប្រពន្ធ ដោយ​​ចោទ​ថា ជន​រងគ្រោះ​​ជា​​ប្រពន្ធ​​មាន​​សា​ហាយ ។

បច្ចុប្បន្ន​កម្លាំង​​ជំនាញ​​កំពុង​​កសាង​​សំណុំ​រឿង​បញ្ជូន​​ជន​សង្ស័យ ទៅ​កាន់​​ស្នង​ការដ្ឋាន​នគរ​បាល​​ខេត្ត ដើម្បី​​ចាត់​ការ​​តាម​ផ្លូវ​​ច្បាប់ ៕