នារីស្រស់​ស្អាត​ម្នាក់ចងកសម្លាប់ខ្លួន ដោយបន្សល់​ទុក​​បណ្ដាំ​មួយ​ច្បាប់​ថា

សៀមរាប:នារី​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ ដ៏​​ស្រស់​​ស្អាត​​ម្នាក់ ទំនង​ជា​តូច​ចិត្ត នឹងក្រុម​គ្រួ​សារ និង​​សង្សារ​ស្តី​បន្ទោស ​រឿង​នាង​ធ្វើ​ការ​នៅ​កន្លែង​មិន​សម​រម្យ (ហាង​ខារ៉ា​អូខេ) បាន​សរ​សេរ​សំបុត្រ​ទុក​ជា​បណ្តាំ​មួយ​ច្បាប់ រួចបាន​ធ្វើ​អត្ត​ឃាត​ចង​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ដេក​របស់​នាង ស្លាប់​ទាំង​នៅ​វ័យ​ក្មេង​ខ្ចី បង្ក​​ការ​ភ្ញាក់​ផ្អើល​​កាល​​ពី​​វេលា​​ម៉ោង​១០​និង​​២៥​នាទី​ព្រឹក​​ថ្ងៃ​​ទី​១៩ ធ្នូ ២០១៧ នេះ ស្ថិត​​ក្នុង​ភូមិ​តា​វៀន សង្កាត់​​សាលា​​កំរើក ក្រុង​​សៀមរាប ដោ​យ​​បាន​​បន្សល់​​ទុក​លិខិត​មួយ​សន្លឹក​​ដែល​​បាន​សរសេរ​​លើ​​ក្រដាស ​ក្បែរ​​សាក​​សព​​របស់​​នាង ។

បើ​តាមការពិនិត្យសាកសពនារីរងគ្រោះ ចង. កសម្លាប់​ខ្លួន​ ​ដោយយកក្រ​ម៉ា​ពណ៌​ក្រហម​លាយ​ស ដែល​​មាន​​កម្ពស់​​២​​ម៉ែត្រ ចង​​ជាប់​​នឹង​ចម្រឹង​​បង្អួច នៅ​​ក្នុង​បន្ទប់​ជួល ​។

សមត្ថកិច្ច​នគរបាលក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា សាក​សពឈ្មោះ នន សារ៉ុម ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ ព្រីម​មា មាន​ស្រុក​កំណើត​ភូមិ​អូរសំបួរ ឃុំក្តីដូង ស្រុកស្ទឹង​សែ​ន ខេត្ត​កំពង់ធំ បច្ចុប្បន្ន​ស្នាក់​នៅ​ជួល បន្ទ​ប់ ភូមិ​តាវៀន សង្កាត់​សាលាកំរើក ក្រុងសៀម​រាប ខេត្ត​សៀមរាប បានចងក​នឹង​ក្រមា​ព៌ណ​ក្រហម​លាយ ស ទៅនឹង​ចម្រឹង​បង្អួច បន្ទប់​ដេក​របស់​នាង​មាន​កម្ពស់​២​ម៉ែត្រ ពីឥដ្ឋ ។

សមត្ថកិច្ចបន្តថា នៅក្នុងបន្ទប់ដេក​របស់​ស្រ្តី​រង​គ្រោះ​គេ​បាន​រក​ឃើញ​​លិខិត​មួយ​​ច្បាប់​សរសេរ ដោយ​ផ្ទាល់​ដៃ​នារី​រងគ្រោះ​តែម្តង ដោយបាន​រៀប​រាប់ប្រាប់ ក្រុមគ្រួសារ និង​សង្សារ​របស់​នាង នូវការមាន​វិប្បដិសារីរបស់​ខ្លួន​ដែល​មិន​អាច​ធ្វើ​ជាប្អូន​ស្រីល្អរបស់គ្រួសារ​នេះ ដោយ​សារ​តែ​នាង​ម្នាក់ធ្វើឲ្យក្រុមគ្រួសារខ្មាសគេ សូមបំភ្លេចនាង​ចោលចុះ ។ ជីវិត​ដែល​គ្មាន​ភាព​កក់​ក្តៅ គ្មាន​អ្នក​ស្រលាញ់ ដឹង​ថា ឯកា ខ្ញុំមិនចង់រស់ទេ បើមានជាតិក្រោយ​មែន​សូម​ឲ្យ​ក្លាយ​ជា​ទឹក និង​ខ្យល់ កុំ​កើត​ជា​មនុស្ស​អី ។ ការរៀប​រាប់​នេះ បាន​​បញ្ជាក់​ឲ្យ​ដឹង​ថា នាង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ក្នុង​គ្រួសារ និងសង្សាររបស់​នាង​តែ​ម្តង​ទើប​​នាង​ដាច់​ចិត្ត​បញ្ចប់​ជីវិតទាំង​វ័យ​ក្មេង​ខ្ចីបែប​នេះ… ។

ក្រោយ​ពីទទួលព័ត៌មាន​មាន​ករណី​ធ្វើ​អត្តឃាត​បែប​នេះ​ភ្លាមសមត្ថ កិច្ចជំនាញ​បាន​ទៅ​ដល់ ធ្វើ​កោសល្យវិច័យ ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​ការ​ធ្វើ​អត្ត​ឃាត​ចងក សម្លាប់​ខ្លួន​ប្រាកដ​មែន គឺគ្មាន​ស្នាកស្នាមអ្វី​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ឡើយ បន្ទាប់​មក​សមត្ថកិច្ចបាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕