ទាល់​តែ​ទាញ​កាំ​ភ្លើង​ដេញ​បាញ់​ទើប​រត់​ចែក​ជើ​ង

ភ្នំពេញ៖ ក្មេង​ស្ទាវ​៣​នាក់ ឈ្លោះ​គ្នា​បើក​ម៉ូតូ​ដេ​ញ​វាយ​គ្នា​រហូត​បែក​ក្បាល ជន​រងគ្រោះ​ខឹង​រត់​ទៅ​ទាញ​កាំ​ភ្លើង​នៅ​កន្លែង​ប៉ុស្តិ៍​យាម ស្ថាន​ទូត​វៀត​ណាម​ ក្នុង​​ខណ្ឌ​​ចំការមន ដើម្បី​​រត់​​ទៅ​បាញ់​​គូ​ជម្លោះ​​២​​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ដោយ​សារ​តែ​ខឹង​គេ​វាយ​រហូត​បែក​ក្បាល នាយប់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ ។

តាម​ប្រភព​ពី​សមត្ថិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​ក្មេង​ស្ទាវ​២​នាក់ ជិះម៉ូតូ​មួយ​គ្រឿ​ង​បាន​ដេញ​វាយ​ជន​រងគ្រោះ តាមផ្លូវ​ព្រះ​មុនី​វង្ស រហូត​បែកក្បាល​មិន​ទាន់​ដឹង​មូល​ហេតុ​ពេល​នោះ​ជន​រងគ្រោះ បាន​ឈប់​ម៉ូតូ ហើយ​រត់​មក​ទាញ​កាំភ្លើង​អាកា​នៅ​ប៉ុស្តិ៍​យាម​ស្ថាន​ទូត​វៀត​ណាម ដើម្បី​រត់​ទៅ​បាញ់​គូជ​ម្លោះ​វិញ​ ប៉ុន្តែ​ត្រូវ​បាន​គេច​ខ្លួន​ទាន់ កុំអី​ស៊យ​ធំ​ជាក់​ជា​មិន​ខាន​ឡើយ ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ហេតុការណ៍​ជម្លោះ​ដេញ​វាយ​គ្នា​ខាង​លើ​នេះ មិនទាន់​ដឹង​មូល​ហេតុ​នៅ​ឡើយ​ទេ​មហាជន​កំពុង​មាន​ចម្ងល់​ថា មូល​ហេតុ​អ្វី​បាន​ជា​ជនរងគ្រោះ​រត់​មក​យក​កាំភ្លើង​ដោយ​ស្រួលៗ​បែប​នេះ​តើ​មាន​ពាក់​ព័ន្ធ​និង​អ្នក​យាម​នៅ​ស្ថាន​ទូត​វៀតណាម​ដែរ​ឫ​ទេ ៕