តុលាការ​​ខេត្ត​​កណ្តាល​កាត់​ទោស ក្រុម​ចោរ​ប្លន់​យ៉ាង​កក្រើក​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តា​ល និង​ខេត្ត​ព្រៃវែង

កណ្តាល៖ ​​​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​លោក​ សាយ សម្ផស្សសេរី​ ជាប្រធានក្រុម​ប្រឹក្សា​ជំនុំ​​ជម្រះ​ សាលា​​ដំបូង​​ខេត្ត​​កណ្តាល បាន​​បើក​សនាវ​ការ​កាត់​ទោស​ក្រុម​ចោរប្លន់ និងឆក់​យ៉ាង​កក្រើក​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង​ចំនួន​៧​នាក់ ។

លោកស្រី ស៊ូ សុជាត ជាតំណាងអយ្យការ សវ​នាការបាន​ចោទប្រកាន់ជនជាប់ចោទ
-ទី១៖ ឈ្មោះ ស៊ាន សឿន ហៅម៉ាប់ អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយទោ ឃុំជាយកំពក ស្រុក ព្រះស្តេច
-ទី២៖ឈ្មោះ សួន ភស្ត័ ហៅ ឌុក អាយុ១៨ឆ្នាំ រស់នៅភូមិរកាជួង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច
-ទី៣៖ឈ្មោះ នូ វ៉ាត អាយុ១៩ឆ្នាំ រស់នៅភូមិ​កា​​កេត ឃុំព្រះស្តេច ស្រុកព្រះស្តេច
-ទី៤៖ឈ្មោះ វ៉េង សុខម៉េង អាយុ២០ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ
-ទី៥៖ឈ្មោះ តក់ ភក្ត្រា អាយុ ១៧ឆ្នាំ រស់នៅ​ភូមិពញ្ញាលៀង ឃុំអង្គរ រាជ ស្រុកព្រះសេ្តច
-ទី៦៖ឈ្មោះ ស្រេង សាឡេន អាយុ២២ឆ្នាំ
-ទី៧៖ឈ្មោះ ផាន សំណាង អាយុ១៧ឆ្នាំ ពីបទ «លួច​មាន​ស្ថាន​ទម្ង​ន់​ទោស​ដោយ​សារ​ការ​ប្រព្រឹត្ត​ហិង្សា» តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទាទោស ដាក់​ពន្ធ​នាគារ ចន្លោះ​ពី​៣​ឆ្នាំ ទៅ​១០​ឆ្នាំ ។

គួរំលឹក​ថា ក្រុម​ចោរ​ប្លន់ និងឆក់​យ៉ាង​កក្រើក​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ដ​កណ្តាល និង​ខេត្ត​ព្រៃ​វែង​ចំនួន​៧​នាក់ ដែលធ្លាប់​ធ្វើ​សកម្មភាព​ជា​ច្រើន​លើក​នោះ ត្រូវ​បាន​កម្លាំងកង​អាវុធហត្ថ​ខេត្ត​កណ្តាល សហ​ការ​ជា​មួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និងកង​កម្លាំងអាវុធ​ហត្ថ​ខេត្តព្រៃវែង តាម​ស្រាវជ្រាវរហូត​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់ ។​ជំហ៊ាន​ដំបូង​កម្លាំង​ជំនាញ​បង្ក្រាប​បាន​ក្រុម​បក្ខ​ពួក​​៥​នាក់ នៅ​វេលា​ម៉ោង​២១និង​៤០ នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០​១៧​នៅ ចំណុច​ដង​ផ្លូវ​ជាតិ​៨​A ក្នុង​ភូមិ​តាំង​ឬស្សី ឃុំ​រកា​ជន្លឹង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ធ្វើ​ការ​ឃាត់​ខ្លួន បាន​ចំនួន​៥​នាក់ ដោយ​ក្នុង​នោះ ដក​ហូត​ម៉ូតូ​០២​គ្រឿង ម៉ាក​Scoopy ពាក់​ស្លាក​លេខ​ភ្នំពេញ1FK-7083 និង​មួយ​គ្រឿង​ទៀត ម៉ាក Nix ពាក់ស្លាក​លេខ​ព្រៃវែង​1K-3622 ដាវ​ដែក​១​ដើម ទូរស័ព្ទ​៣​គ្រឿ​ង និង​សំលៀក​បំពាក់​សម្រាប់​ធ្វើ​សកម្ម​ភា​ព​ក្លែង​ភេទ លុះ​ដល់​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧ ជំនាញ​បន្ត​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​៣​នាក់​ទៀត នៅ​ចំណុច អាងទឹក​ស្តាត​អូឡាំ​ពិច (ភ្នំពេញ) និងស្រុកកៀនស្វាយ ក្នុង​នោះ ដក​ហូត​បាន ម៉ូតូ​ចំនួន​៤​គ្រឿង​ម៉ាក Today ពាក់ស្លាកលេខភ្នំពេញ1CK-0477, ម៉ាក Nix ស្លាកលេខកណ្តាល1P-4494, ម៉ាក Honda Dream ពាក់ស្លាកលេខកំពង់ឆ្នាំង1F-0759, ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ 1FS-2515 និង​បន្តទៅ ដកហូតម៉ូតូ​២​គ្រឿង​ទៀត នៅ​ហាង​បញ្ចាំ​ឃ្លាំងរំសេវ​ដែល​ជា​របស់​មិត្ត​ភ័ក្រ​ជន​ល្មើស កម្លាំង​អាវុធហត្ថ​ក៏​បាន​ប្រគ​ល់​ម៉ូតូ និង​ទ្រព្យ​សម្បត្តិ​ជូន​ជន​រងគ្រោះ​ផង​ដែរ​ ៕