ពេទ្យ​យោធា​​ភូមិ​​ភា​គ​​ទី​៥ម្នាក់ ​ត្រូវ​​រថយន្ត​យី​ឌុប​១​គ្រឿង បើក​បុក​ស្លាប់​ភ្លាម​ៗ

ខេត្តបាត់ដំបង៖​ កាល​ពី​វេលា​ម៉ោង​១៥ និង ០០​នាទី រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ​រថយន្ត​យី​ឌុប ១​គ្រឿង បើក​បុក​ជា​មួយ​ម៉ូតូ ដែល​បើក​បរ​បញ្រ្ចាស​ទិស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើត​ហេតុ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧​បេ ត្រង់​ភូ​មិតាស្តា ឃុំ​តាស្តា ស្រុក​សំពៅ​លូន ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​យី​ឌុប ពណ៌​លឿង ពាក់​ស្លាក​លេខ 3A-​19​21 អ្នក​បើក​បរ​រត់​គេច​ខ្លួន​បាត់។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ស្មាស់​រីវូ ពណ៌​លឿង​លា​យ​ខ្មៅ ពាក់​ស្លាក​លេខ​បប 1Q-4753 អ្នក​បើក​បរ​ឈ្មោះ សូត្រ វាសនា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់ភូមិតាស្តា ឃុំតាស្តា ស្រុក​សំពៅ​លួន​(ស្លាប់) មុខរបរ ជាបុគ្គលិកពេទ្យ​យោធា​ភូ​មិ​ភាគ​៥ ។ ក្រោយ​កើត​ហេតុ ជនរងគ្រោះ​ត្រូវបាន​បង​ប្អូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​រថយ​ន្ត​បង្ក និង​ម៉ូតូ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​អូស​យក​រក្សា​ទុក​នៅ​អធិការស្រុក ដើម្បី​រង់​ចាំ​ធ្វើ​ការដោះ​ស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕