លោក វីល្លាម កំពុង​ស្លុត​ចិត្ត​នៅ​ពេល​គេ​ឃើញ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ចង​ជាមួយខ្សែភ្លើង

កាលពី​ព្រឹក​មិញ​នេះ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០​១៧ គេ​ឃើញ​មាន​ក្នុង​ហ្វេស​ប៊ុក​របស់​លោក​វី​ល្លាម ដែល​គាត់​បាន​សម្ដែង​នូវ​អារម្មណ៍​អាណិ​ត​អាសូរ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចង​ជា​មួយ​ខ្សែ​ភ្លើង​ជា​ខ្លាំង ដោយ​ក្នុង​នោះ​លោក​ក៏​រឹត​តែ​ខឹង​នឹង​ថៅ​កែ​ជន​ជាតិ​ចិន​នេះ​ជា​ខ្លាំង​ដោយ​មិន​គួរ​ណា​គាត់​បញ្ជា​គេ​ឲ្យ​ធ្វើ​បែប​នេះ​ទាល់​តែ​សោះ។

ក្នុង​នោះ​ផង​ដែរ​លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ​ថា៖​ “ស្អី​គេ​ដល់​ថ្នាក់​ចង​ដូច​ចោរ​បទ​ឧក្រិដ្ឋ​បេី​គ្នា​ខុស​អី​ត្រូវ​ទុក​អោយ​ច្បាប់​ដោះ​ស្រាយ​គ្មាន​នរណា​ម្នាក់​មាន​សិទ្ធ​ធ្វេី​ទារុណ​កម្ម​លេី​នរណា​ក្រៅ​ផ្លូវ​ច្បាប់​ទេ ព្រោះ​ល្បី​ចិន​ក្រុម​ហ៊ុន​ព្រីន​នេះ​បញ្ជា​អោយ​សន្តិសុខ​ធ្វេី​ទារុណ​កម្ម​កម្មករ​ម្នាក់​នេះ​ព្រោះ​កម្មករ​នេះ​លួច​ខ្សែ​ភ្លេីង វា​អស្ចា​រ្យត្រង់​អាសន្តិសុខ​ខ្មែរ​នេះ​វា​ចេះ​ស្ដាប់​បញ្ជា​បរទេស​មក​ធ្វេី​បាប​ខ្មែរ​គ្នាឯង​កេីត តែ​ថៅ​កែ​ក្រុម​ហ៊ុន​ព្រីនមាន​ច្រេីន​ណាស់ ថៅ​កែ​ធំ​ជិះ Roll Royce ផង ជិះ Bentley ផង ផ្ទះ​លេី​កោះ​ពេជ្រ មាន​លុយ​រាប់​ពាន់​លាន ជាប់​ខ្សែ​ស្រលាយ​នឹង​កំពូល​មាន​អំណាច​នៅ​ចិន​ទៀ​ត ចឹង​លោក​ថៅកែធំ​មាន​បាន​ជ្រាប​រឿង​នេះ​ទេ ? បេី​មក​រក​​ស៊ី​ស្រុក​ខ្មែរ​ត្រូវ​គោ​រពច្បាប់​ខ្មែរ​ណា​លោក ” ។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា មាន​ហេតុ​ការណ៍​ឃោរ​ឃៅ​ខាង​លើ​នេះ បានកើត​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង កាល​ពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅចំណុច​ការ​ដ្ឋាន​សង់​ខុន​ដូ មជ្ឈ​មណ្ឌល​ព្រីន​ស៍​ផ្លាហ្សា តាម​បណ្តោ​យ​ផ្លូវព្រះ​នរោត្តម ក្រុម​៦២ ភូមិ​១០ សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌ​ចំការ​មន ។

ប្រភព​ពី​អ្នក​នៅ​កន្លែង​កើត​ហេតុ បានឱ្យ​ដឹង​ទៀត​ថា បុរស​ដែល​ត្រូវ​គេ​ចាប់​ចង​យ៉ាង​ព្រៃ​ផ្សៃ​ខាង​លើ​នេះ គឺជាកម្មករ​សំណង់​នៅ​ក្នុង​ការ​ដ្ឋាន​សង់​ខុនដូ មជ្ឈ​មណ្ឌល​ព្រីម​ស៍​ផ្លាហ្សា ដោយ​សារ​តែ​គាត់​បាន​ធ្វើ​សកម្មភាព​លួច​ខ្សែ​ភ្លើង​នៅ​ក្នុង​ការដ្ឋាន​សំណង់​របស់​ខុន​ដូនេះ ក៏​ត្រូវ​សន្តិសុខ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ថៅ​កែ​ចិន និង​យក​មក​ចង​ទុក​នៅ​កន្លែង​ខាង​លើតែ​ម្តង ហើយ​កន្លង​មក​ក្នុង​ការដ្ឋាន តែង​តែ​ត្រូវ​បាន​ចោរ​លួច​ខ្សែ​ភ្លើង​ និង​សម្ភារ​ផ្សេង​ៗ​ទៀត​អស់​ជា​ច្រើន ​ទើប​ពេល​ចាប់​ខ្លួន​បុរស​ជា​ជន​សង្ស័យ​បាន​នៅ​ថ្ងៃ​នេះ ក៏ធ្វើ​សកម្មភាព​ព្រៃ​ផ្សៃ​បែប​នេះ​តែ​ម្តង។

ក្រោយ​មក​សមត្ថកិច្ច ក៏បាន​ដក​កម្លាំង​ចេញ​មក​វិញ ដោយ​យោង​តាម​ការ​អាះ​អាង​ពី​​អ្នក​បក​ប្រែ​ខ្មែរ និង​ក្រោយ​ពី​មាន​ការ​បញ្ជាក់​ជំហរ​ច្បាស់​លាស់​ពី​ខាង​ក្រុមហ៊ុន ៕