មន្ត្រី​កាំកុង​ត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ ពិនិត្យ​រក​សារ​ធាតុ​គីមី នៅ​ផ្សារ​​ទំនើប​នានា

ភ្នំពេញៈ​ ដោយ​អនុវត្ត​ន៍​នូវ​តួ​នាទី​ភារកិច្ច​និង​សេច​ក្តី​ណែ​នាំ​របស់​ប្រធាន​ប្រតិ​ភូរាជ​រដ្ឋា​ភិបា​ល​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​នឹង​ប្រធាន​កាំ​កុង​ត្រូល​រាជធានី​ភ្នំពេញ​ លើការ​ការ​ពារ​សុខុ​មាល​ភាព​ប្រជាជន​និង​សុវត្ថិភាព ម្ហូប​អារ​ហារ​ នៅ​​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ២០១៧​ ​មន្ត្រី​សា​ខាកាំ​កុង​ត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​អនុលោម​ភាព នៃ​ម្ហូប​អារហារ​តាម​ផ្សារ​ទំនើប​នានា​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ​បាន​ប្រាំ​មួយ​ទីតាំង​ ដោយធ្វើការ​ដក​ហូត​ទំនិ​ញ​មួយ​ចំនួន​ដែល​មិន​ត្រឹម​ត្រូវ​តាម​ស្តង់​ដា​សុវត្ថិភាព ។

ក្នុង​ប្រតិបត្តិការ​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​បណ្តា​ល​ផ្សារ​ទំនើប​នេះ​ មន្ត្រី​កាំ​ត្រូល​បាន​អោយ​ដឹង​ថា​ ការ​​ធ្វើ​តេស​បឋម​ទៅ​លើ​ទំនិញ​ដែល​មាន​ហា​ភ័យ​ខ្ពស់​ ដើម្បី​រក​សារ​​ធាតុ​គីមី​ហាម​ឃាត់ នឹង​ពិនិត្យ​ស្លាក​សញ្ញា​នឹង​កាល​បរិច្ឆេទ​ជា​លទ្ធ​ផល​ពំុ​ឃើញ​មាន​សារធាតុ​គីមី​ហាម​ឃាត់​ឡើ​យ​នឹង​ ហួ​ស​ការ​កំណត់​នោះ​ទេ​ ហើយ​មន្ត្រី​កាំ​កុង​ត្រូល​ក៏​បាន​យក​គំរូ បន្លែ ផ្លែឈើ​មួយ​ចំនួន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធិ៍​របស់​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូល ដើម្បី​រក​សារ​ធាតុ​គីមី​ហាម​ឃាត់​ជា​បន្ត ។​

ជា​មួយ​គ្នា​មន្ត្រី​កាំ​កុង​ត្រូល​ក៏​បាន​ផ្សព្វ​ផ្យាយ អប់រំ ណែ​នាំ​ដល់​អាជីវករ​និង​អ្នកប្រើប្រាស់​អោ​យយល់​ដឹង​អំពី​សុវត្ថិភាព​ចំណី​អាហារ ។
ជា​មួយ​គ្នានោះ​មន្ត្រី​កាំ​កុង​ត្រូល​ក៏​បាន​ ណែ​នាំ​ដល់​ក្រុម​អាជីវករ​​ទាំង​អស់ ដាក់តាំង​លក់​ផលិ​ត​ផល​អោយ​ត្រូវ​តាម​​លក្ខណះ​បច្ចេក​ទេ​ស​ ដោ​យញែក​ចេញ​ពី​គ្នារ​វាងគ្រឿង​ប្រើ​ប្រាស់​ដែល​មាន​ផ្ទុក​សារធាតុ​​ពុល​និង​ម្ហូប​អាហារ​​ហាម​កា​រ​ដាក់​​តាំង​ផលិត​ផល​ភេសជ្ជះ​ត្រូវ​កំដៅ​ថ្ងៃ​ និង​ការ​ដាក់​លក់​ផលិត​ផល​ហួស​កាល​បរិច្ឆេទ​ជា​ដើម​ ហើយ​បាន​អំពាវ​នាវ​ដល់ អាជីវករ អ្នក​ចែក​ចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល​ចែក​ចាយ ត្រូវតែ​មាន​ប្រភព​ច្បាស់​លាស់​សិន​មុន​នឹង​ទទួល​លក់ ហើយ​បញ្ជប់​ការ​លាយ​បន្ថែម​នូវ​សារ​ធាតុ​គីមី​ហាត់​ទៅ​លើ​ផលិត​ផល​ម្ហូប​អាហារ​ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់ ៕