យក​កូន​កាំបិត​អារ.ក​ខ្លួន​ឯង បណ្ដាល​អោយ​រង​របួស​ធ្ងន់

ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​យក​កាំបិត​អារ.ក​ខ្លួន​ឯង​បំណង​សម្លាប់​ខ្លួន តែ​ត្រូវ​ក្រុម​គ្រួសារ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៥ និង​៥០​នាទី រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ មាន​​ទី​តាំង​ខាង​ជើង​ផ្សា​សឡា​ជាប់ ផ្ទះ​ជួល​ក្រុម​ទី​២ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមាន​ជ័​យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា យុវជន​រង​​គ្រោះឈ្មោះម៉ា និកា ហៅចិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ រៀន​ធ្វើ​ម៉ាស៉ីន​ត្រជាក់
ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ឪពុក​យុវជនរង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុនពេល​កើត​ហេតុ​រូប​គាត់​មិន​បាន​នៅ​ផ្ទះ​នោះ​ទេ ស្រាប់​តែ​ឮ​គេ​ប្រាប់​ថា កូនគាត់​យក​កាំបិតអារ.ក​ខ្លួន​ឯង​បណ្ដាល​អោយ​រងរបួស​ធ្ងន់​ត្រូវ​រថយន្ដ​សាម៉ុយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ លោក​សង្ឃ​ភ្លាម​ៗ ។ គាត់​បាន​បន្ដ​ទៀត​ថា កូនប្រុស​របស់​គាត់​ជា​មុនស្ស​ប្រើ​ប្រាស់​សារធាតុ​ញៀន​ជា​ច្រើន​ឆ្នាំ​ហើយ តែគាត់​ធ្លាប់​អោយ​សមត្ថកិច្ច​យក​ទៅ​ដាក់​មណ្ឌល​កែ​បែ ឱកាស​ខ្ញុំ ២ដង​រួច​មក​ហើ​យ តែ​មក​ពេល​ចេញ​មក​ពី​មណ្ឌល​កែ​បែ​លើក​ទី​២​វិញ កូន​របស់​គាត់​មាន​ការ​អាការៈ​មិន​ស្រួ​ល​ដោយ ប៉ុន​ប៉ុង​សម្លាប់​ខ្លួន​៣​ដង​ហើយ មិន​បានសម្រេចត្រូវឪពុកជួយទាន់ទើបមកដល់ថ្ងៃកើតហេតុក៏បានយកកាំបិតអារ.កខ្លួនឯងបណ្ដាលអោយរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចុះមកដល់​កន្លែងកើតហេតុនិងធ្វើកំណត់ហេតុ ដោ​យ​ក្រុម​គ្រួសារ​មិន​បាន​ប្ដឹង​ផ្ដល​អ្វី​នោះ​ទេ ។