សំណាង​ល្អ​មិន​គ្រោះ​ថ្នាក់​ដល់​មនុស្ស រថយន្ដ​ដឹក​ស័ង្ក​សីបុកគូថរថយន្ដប៉ែន

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់បង្កការ​ភ្ញាក់​ផ្អើល​ឡើង​កាល​​ពី​​វេលា​​ម៉ោង ៩​​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​រថយន្ត​កូរ៉េដឹក​សង្ក័សី​មួយ​គ្រឿង បាន​បើក​បុក​ពី​ក្រោយ​រថយន្ត​ប៉ែន​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង ជ្រុល​ចង្កូត​បុក​ឡើង​លើ​សួន​ច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ នៅ​ចំណុច​ទល់​មុខ​សាលា​បឋម​សិក្សា​ភូមិ​ឬស្សី តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

បើ​តាម​ការ​សម្ដី​តៃ​កុង​រថយន្ត​ខាង​លើ អោយ​ដឹង​ថា ខ្លួន​បាន​បើក​រថយន្ត​ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 3A-0095 បើកបរ​ដោយ​ឈ្មោះ ភួង គឹមសីុង ភេទប្រុស អាយុ​២១​ឆ្នាំ ដឹក​សង្ក័សី​​ចេ​ញ​​ពី​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ឆ្ពោះ​ទៅ​កាន់​ស្រុក​ឧដុង ខេត្ត​កំពង់​ស្ពឺ ដោយ​មាន​ព្រូល​រថយន្ត​ម្នាក់​រួម​ដំណើរ​ជា​មួយ ​លុះ​បើក​បរ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​បាន​បែក​ទុ​យោ​ហ្វ្រាំង ជា​ហេតុធ្វើ​អោយរថយន្ត​ចាប់​ហ្វ្រាំ​ង​មិន ក៏​ជ្រុល​បុក​ពី​ក្រោយ​រថយន្ត​ប៉ែន​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿ ង​បណ្តាល​អោយរ​ង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ ហើយ​រថយន្ត​ក៏រេ​ចង្កូត​បុក​ឡើង​សួន​ច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​តែ​ម្តង ។

ក្រោយ​កើត​ហេតុ រថយន្ត​ប៉ែន​ដឹក​ដី​ដែល​ត្រូវ​រថយន្ត​បង្ក​បុក​ពី​ក្រោយ បានជិះ​ចេញពី​កន្លែង​កើត​ហេតុ ព្រោះ​ខូច​ខាត​តិច​តួច ខ្លួន​ខ្ជិល​មាន​បញ្ហា​ច្រើន ដោយ​ឡែក​ភាគី​រថយន្ត​បង្ក បាន​ទំនាក់​ទំនង​ទៅ​កាន់​ជាង​រថយន្ត​អោយ​មក​ជួ​ស​ជុលខ្លួនឯងមិនបានរំខានដល់សមត្ថកិច្ច ៕