ប៊ិះស៊យ! ប្លន់​បាន​​ពី​​ខេត្ត​កណ្តាល រត់​មិន​រួច​ប្លុង​ចោល​ខណ្ឌ​ដង្កោ

ភ្នំពេញ៖ ក្រុមចោរប្លន់មួយ​ក្រុម​បាន​ធ្វើ​សក​ម្មភាពវាយ​ប្លន់ម៉ូតូ​យក​​ពី​ក្មេង​ប្រុស​ម្នាក់​មួ​យ​គ្រឿងម៉ាកហុងដាឌ្រីម​បាន​សម្រេច​ពី​ខេត្កកណ្ដាល តែរត់មិនរួចបានប្លុងចោលនៅក្នុងខណ្ឌដង្កោ ដោយ​សារ​ម៉ូតូ​បាក់​ខ្នង​កង់​ខាង​ក្រោ​យ ខ្លាច​សមត្ថកិច្ច​ចាប់​បាន​ក៏​ប្លុង​ចោល​តែ​ម្តង ហេតុការ​ណ៍​ប្រជាពលរដ្ឋប្រទះឃើញនេះកាលពីវេលាម៉ោង៧ និង៣០នាទី​យ​ប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ក្នុង​ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​អោយ​ដឹង​ថា ដំបូង​ឡើយ​សមត្ថកិច្ច​ខណ្ឌ​ដង្កោ បាន​សហ​ការ​ជា​មួយ​ និង​នគរបាល​ខេត្ត​កណ្តាល បើក​ការ​ពួន​ស្ទាក់​នៅ​ក្នុង​ភូមិ​សាស្ត្រ ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយ​ការណ៍​មក​ថា មាន​ក្រុម​ជន​សង្ស័យ​បាន​ធ្វើសកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក ហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់​ស្លាក​លេ​ខ កណ្តាល 1W-4348 ខាងលើពី​ក្មេង​ប្រុស​ម្នាក់ ដែលត្រូវបា​នបុរស​​ជាពូ​ជា​ម្ចាស់​ម៉ូតូ​ប្រើ​ឲ្យ​ជិះ​យក​ម៉ូតូ​ទៅ​លាង នៅក្នុងស្រុក​កណ្តាល​ស្ទឹង​ខាង​លើ តែក៏ត្រូវ​ជន​សង្ស័យ​ជា​ក្មេង​ទំនើ​ង ឃើញ​ឱកាស​ល្អ​ក្មេង​ជិះ ក៏វាយ​ប្លន់​យក​មក​ម៉ូតូ​នេះ​បាន​សម្រេច ហើយ​ព្យាយាម​បើក​គេច​ខ្លួន ប៉ុន្តែ​មិន​ដឹង​ថា ជិះ​ទៅ​បុក​អី​នោះ​ទេ ខណៈ​ដែល​បើក​រត់​មក​ដល់​ភូមិ​សាស្ត្រ​ខណ្ឌ​ដង្កោ ម៉ូតូ​នេះ​ក៏​បាក់ខ្នង​កង់​ខាង​ក្រោយ​ទៅ​មុខ​លែង​រួច រួម​ទាំង​ខ្លាច​សមត្ថកិច្ច​ចាប់​បាន​ទៀត​នោះ ក៏ប្លង់​ម៉ូតូ​នេះ​ចោល​នៅ កៀន​ខ្មៅ ត្រង់​កន្លែង​ងងឹង ហើយ​ក៏​នាំ​គ្នា​គេច​ខ្លួន​បាត់តែ​ម្តង​​ សមត្ថ​កិច្ច​ខណ្ឌ​ដង្កោ ធ្វើ​កំណត់​ហេតុ​និង​ធ្វើ​ឯក​សារ ប្រគល់​ទៅឲ្យ​ជនរងគ្រោះ​ជាម្ចាស់​ម៉ូតូ​វិញ​ហើយ ៕