បញ្ជូន​ខ្លួន​តៃកុង រថយន្ដ​ដែល​បើក​បុក​បុរស​ម្នាក់​ស្លាប់ ទៅ​តុលា​ការ

ភ្នំពេញ៖ សមត្ថកិច្ចការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧​នេះ បាន​បញ្ជូនខ្លួន​តៃកុង​រថយន្ដ​ម្នាក់​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​ករណី​បើក​រថយន្ដ​បុក​បុរស​ស្លាប់​នៅ​សង្កាត់ គង់ណយ ខណ្ឌ​ដង្កោ ។

យោង​តាម​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា បុរស​ជា​តៃ​កុង​រថយន្ដ​មាន​ឈ្មោះ សាយ ពិស អាយុ​២១ ឆ្នាំ មុខរបរ បើក​រថយន្ដ ស្នាក់នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ ។ ចំណែក​ជន​រងគ្រោះ​មាន​ឈ្មោះ យូ ដារ៉ា ២០ ឆ្នាំមុខរបរ អង្គរក្ស មានទីលំនៅ​ភូមិ​ព្រែក​ម៉េង ឃុំ​ស្ដុះ​ ស្រុក សំរោងទង់ ខេត្ដ​កំពង់​ស្ពឺ ។

គួរ​រំលឹក​ថា កាល​ពី​វេលា​ម៉ោង​៩ និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ២០១៧ នៅចំណុច​ផ្លូវ​លេខ​២០A ភូមិ​គង់​ណយ សង្កាត់​គង់​ណយ ខណ្ឌ​ដង្កោ មាន​ករណីគ្រោះថ្នាក់​មួយ​រវាង​រថយន្ដ​ប៉ែន​ដឹក​ដី ដែលពាក់ស្លាកលេ​ខចង្កូត​ស្ដាំ​PP-1612 បុក​ជា​មួយ​ម៉ូតូ​ម៉ាក NEX​ពណ៌ ទឹក​ប្រាក់ ដែល​ពាក់​ស្លាក​លេខ​1E-988​8ប​ណ្ដា​ល​​អោយ​បុរស​ម្នាក់​ស្លាប់​នៅកន្លែងភ្លាមៗ ៕