នារី​​ម្នាក់​ជិះ​​ម៉ូតូ​​លឿន​ពេក​រេ​ចង្កូត​​ធ្លាក់​ប្រឡា​យ ​ដួល​បាក់.ក​ស្លាប់

ខេត្តរតនគីរី៖ កាល​ពី​​ថ្ងៃ​​ទី១១ ខែ​​ឆ្នូ ឆ្នាំ២០​១​៧ នារី​​វ័យ​ម្នាក់​បាន​ស្លាប់​​បាត់​​បង់​ជីវិត​ភ្លាម​ៗ ដោយ​សារ​តែ​​ជិះ​​ម៉ូតូ​​​​លឿនពេក បណ្ដាលឲ្យ​ធ្លាក់​​ប្រឡា​យ​​​ដួល​បាក់.ក​ស្លាប់ តាម​​​ផ្លូវលំ​ក្រាល​​គ្រួស​ក្រហម ១​ខ្សែ ស្ថិត​នៅ​​ភូមិ​​កា​ណាត​ធំ ឃុំ​​តា​ឡាវ ស្រុក​​អណ្តូង​មាស ខេត្ដ​រតនគីរី ។
សមត្ថកិច្ចបានប្រាប់​អោយដឹងថា នារី​រង​គ្រោះ​មាន​​ឈ្មោះ ផាន់ ស្រី​កា អាយុ ២៣ឆ្នាំ ជិះ​ម៉ូតូ​កែច្នៃ​ម្នាក់ឯង អត់​ស្លាក​លេខ។ ​ក្រោយ​កើត​ហេតុ សព​នារី​រងគ្រោះ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕