ធ្លាក់​​​​ពី​​​ជាន់​​ទី​​៦២​​ស្លាប់ បុរស​​លោត​​ផ្លោះ​​ថត​​លើ​​អគារ​​ខ្ពស់​​ៗ ដើម្បី​​រក​លុយ​​មើល​ជំងឺ​​ម្តាយ

បុរស​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់ បាន​ក្លាយជា​មនុស្ស​ពេញ​និយម​នៅ​លើ​អ៊ី​ន​ធឺ​ណេ​ត​តាម​រយៈ​វី​ដេ​អូ ដែល​បង្ហាញ​អំពី​សកម្មភាព​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​លើដំបូល​អាគារ​ខ្ពស់​ៗ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​នាក់ លើ​បណ្តាញ​សង្គម​ផឺត​ពោះ​ភ័យ​ជំនួស​នោះ បាន​ស្លាប់​ហើយ នេះ​បើ​យោង​តាម​កាសែត Guangzhou Daily ។

លោក យ៉ុ​ង ជូ អាយុ​២៣​ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កំពូល​អ្នក​ឡើង​ដំបូល​អគារ​ល្បី​ខ្ពស់​ៗ បានរ​បួ​តដៃ​ធ្លាក់​ចុះ​ពី​ជាន់​ទី​៦២ នៅ​អគារ​មួយ​នៅ​ហាណូយ​នៅ​ចិន កាលពី​ថ្ងៃ​ពុធ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

ក្នុង​វី​ដេ​អូ​ឃ្លី​ប​ចុង​ក្រោយ​មាន​រយៈពេល​២​នាទី យើង​អាច​ឃើញ​ថា លោក យ៉ុ​ង ជូ បាន​ព្យាយាម​តោង​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​នៃ​អគារ ដោយ​ប្រើ​ដៃទទេ មិន​មាន​ឧបករណ៍​ការពារ និង​មិន​មាន​វិធានការ​ដែល​គួរតែ​បម្រុង​ទុក ពេល​មាន​ហានិភ័យ​អ្វីមួយ​ឡើយ ទី​បំ​ផុ​ក​លោក​មិន​អាច​ទ្រាំទ្រ​នៃ​រាង​កាយ គាត់​ក៏​បាន​លែងដៃ​ធ្លាក់​ចុះ​ក្រោម​… ។

ប្រភព​ពី​នារី​ម្នាក់​អះអាង​ថា ជា​សង្សារ​របស់​លោក បាន​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ​សង្គម​ចិន Weibo ប្រាប់​ថា យ៉ុ​ង ជូ ស្លាប់​ហើយ កាលពី​ថ្ងៃ​ទី​៨ ធ្នូ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ចាប់តាំងពី​ខែ​មុន​មក គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លោក យ៉ុ​ង ជូ លែង​ឃើញ​មាន​បង្ហោះ​វី​ដេ​អូ​ថ្មី​ៗ​ទៀត​ហើយ គេ​ជឿ​ថា លោក​បាន​មក​ដល់ទី​បញ្ចប់ ។

លោក យ៉ុ​ង ជូ កាលពី​អាយុ​១០​ឆ្នាំ ធ្លាប់​បាន​ចូលរួម​ក្នុង​ខ្សែភាពយន្ត ។ លោក​បាន​ខិតខំ​ថត​វី​ដេ​អូ​ប្លែក​ៗ និង គ្រោះថ្នាក់​បំផុត ចង់បាន​ប្រាក់​ចំណូល​ពី​ការ​ទស្សនា​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ដើម្បី​សង្គ្រោះ​ម្តាយ​ដែល​ឈឺ​ធ្ងន់​មិន​មាន​ប្រាក់​ព្យាបាល​របួស ។

វី​ដេ​អូ​ឃ្លី​ប ដែល​សកម្មភាព​របស់​លោក​មើលទៅ​វា​មាន​គ្រោះថ្នាក់​ណាស់ ប៉ុន្តែ​វី​ដេ​អូ​ទាំងនោះ​ដែល​ធ្វើ​ឱ្យ​មាន​ចំណាប់អារម្មណ៍​ទាក់ទាញ​អ្នកគាំទ្រ​របស់​លោក​ប្រមាណ​២៣៥,០០០ នាក់​អោយ​ចូល​ទស្សនា ដែល​គេ​ជឿជាក់​ថា លោក​នឹង​ទទួល​បាន​ចំណូល​ជាង ៥១,០០០ ដុល្លារ ពី​វី​ដេ​អូ​ឃ្លី​ប​ដ៏​គ្រោះថ្នាក់​នេះ​៕