ជប៉ុន​គ្រោង​នឹង​ទិញ​មីស៊ីល ដើម្បី​ការពារ​ខ្លួន

ជប៉ុន​គ្រោង​នឹង​ទិញ​មីស៊ីល រយៈ​ចម្ងាយ​ឆ្ងាយ និង​មធ្យម​ដើម្បី​ការពារ​ខ្លួន​ទល់​នឹង​ការ​គំរាម​កំហែង​យោធា​របស់​កូរ៉េ​ខាងជើង។ មីស៊ីល​ដែល​ជប៉ុន​មាន​គម្រោង​ទិញ​នេះ ជា​ប្រភេទ​មីស៊ីល​បណ្តែត (មីស៊ីល​ការពារ​ខ្លួន) Jassm និង Lrasm របស់​អាមេរិក ដែល​អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ​៩​រយ​គីឡូម៉ែត្រ និង មីស៊ីល Joint Strikes របស់​ក្រុមហ៊ុន​ន័រវែស Kongsberg Defence and Aerospace ដែល​អាច​បាញ់​បាន​ចម្ងាយ​៥​រយ​គីឡូម៉ែត្រ។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​ជប៉ុន។

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ធ្វើឲ្យ​ប្រទេស​ជិតខាង​ត្រូវ​ការ​អាវុធ​ទំនើបៗ​ជាច្រើន​ដើម្បី​ការពារ។ ជាមួយ​គ្នា​នោះ​ដែរ​កូរ៉េ​ខាង​ត្បូង​ក៏​បង្កើន​ការ​ទិញ​អាវុធ​ដើម្បី​ការពារ​ខ្លួន ផង​ដែរ៕