ស្លាប់​២​នាក់ និង​របួស​៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ថ្ងៃទី​១០ ខែធ្នូ​ម្សិលមិញ

(ភ្នំពេញ)៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើត​ឡើង​ចំនួន​៥​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួស​ធ្ងន់​៥​នាក់។

ប្រភព​ព័ត៌មាន​ដដែល​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍ គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​តូច​២​គ្រឿង, រថយន្ត​ធុន​ធំ​១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន, ប្រជែង, បត់​គ្រោះថ្នាក់ និង​មិន​គោរព​សិទ្ធិ។

សូម​បញ្ជាក់​ថា រយៈ​ពេល​១០​ថ្ងៃ ខែធ្នូ ឆ្នាំ​២០១៧​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៧៩​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤៦​នាក់ របួស​ធ្ងន់​ចំនួន​៩៧​នាក់ និង​របួស​ស្រាល​ចំនួន​៣៩​នាក់៕