ប្រធាន​ផ្សារ​ស្ទឹងមានជ័យ​ចាស់​ មិន​គោរព​តាម​សម្ដី​លោក​អភិបាល​ខណ្ឌ​មាន​ជ័យ

ភ្នំពេញៈ ​ប្រជាពលរដ្ឋ​រស់​នៅ​ជុំ​វិ​ញផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ក៏ដូច​ជា​អាជីវករ​កំពុង​លក់​ដូរ​នៅ​ខាង​ក្នុង​ផ្សារ​បាន​សម្តែង​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ប្រធាន​ផ្សារ​ស្ទឹង​មានជ័យ​ចាស់​បាន​សាង​សង់​ជា​តូប​រំលោភ​លើ​ផ្លូវ​សាធា​រ​ណះ​តាម​ផ្លូវ​២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នីរ៉េត. ហើយ​បាន​យក​ចំណី​ផ្លូវ​សម្រាប់​ដាក់​​ជា​កន្លែង​ផ្ញើរ​ម៉ូតូ​ដើម្បី​ផល់​ប្រយោជន៍​ខ្លួន​មិន​គិត​ពី​កា​រកក​ស្ទះ​ចរាចរណ៍​នោះ​ទេ​និង​បាន​ដាក់​​ពង្រាយ​តូប​លក់​នៅ​ក្នុង​សាលា​សង្កាត់​ស្ទឹង​មាន​ជ័យ​ធ្វើ​អោយ​មាន​ភាព​រញេរញ៉ៃ​ហើយ​បាន​យក​ប្រាក់​ឈ្នួល​ថ្លៃ​ជួល​តូប​បាក់​ក្នុង​ខោ​ប៉ៅ​ខ្លួន ។

ពល​រដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​បាន​និយាយា​ថា លោកជា សារ៉េត ដែល​ជា​ប្រធាន​ផ្សារ នឹង​បក្ខ​ពួក​របស់​ខ្លួន​បាន​សាង​សង់​សំ​យ៉ាប​តូប​បាន​ធ្វើ​អោយ​មាន​ផល់​ប៉ះពា​ល់​ដល់​ផ្លូវ​សាធារណះ​និង​សង់​តូប​បន្ថែម​នៅ​ក្នុង​សាលា​សង្កាត់ស្ទឹងមានជ័យ​ធ្វើ​ឲ្យ​ប្រជា​​ព​ល​​រដ្ឋ​ដែល​បាន​ផ្ទះ​នៅ​ខាង​ក្រោយ​មាន​កាពិ​បាក​ក្នុង​កា​ចូល​ទៅ​ផ្ទះ​ព្រោះ​កាល​ពី​មុន​មាន​ផ្លូវ​ធំ​ហើយ​អាច​បើក​រថយន្ត​ចូល​បាន​តែ​ឥឡូវ​សូម្បី​តែ​ម៉ូតូ​បើក​ចូល​ក៏​មាន​ការ​ពិបាក​ដែរ​ព្រោះ លោក ជា សារ៉េត ដែល​ជា​ប្រធាន​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​បាន​យក​ដី​ផ្លូវ និង​ទី​ធ្លា​សាលា​សង្កាត់​ធ្វើ​អាជីវកម្ម​សម្រាប់​ផល​ប្រយោជន៍​ខ្លួន​ហើយ​ជា​ពិសេសអាជីវក​ក៏​បាន​សម្តែង​ការ​ភ័យ​ខ្លាច​នូវ​គ្រោះ​អគ្គីភ័យ ដែល​អាច​នឹង​កើត​ឡើង​ដោយ​ថា ហេតុ​និង​ប្រឈម​នូវ​ហិនភ័យ​ផ្សេង​ៗ​ទៀត​​ផង​ដែរ ដោយ​សារ​លោក​ប្រធាន​ផ្សារ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​គិត​ពី​ទុក្ខ​លំបាក​និង​ការ​ប្រឈម​សម្រាប់​ពួក​គាត់​ចេញ​ចូល ។

ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​រស់នៅផ្ទះ​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា វា​ជា​ការ​ពិត​ណាស់​ពួក​យើង​ខ្ញុំ​ជា​ពលរដ្ឋ ដែល​មាន​ផ្ទះ​នៅ​ជុំវិញ​ផ្សារ​ស្ទឹងមានជ័យចាស់​នេះ​មិន​សប្បាយ​ចិត្ត​នឹង​ប្រធាន​ផ្សារ​នេះ​ទេ។ បញ្ចាក់​ផង​ដែរ​ថា លោក​ប្រធានផ្សារស្ទឹង​មានជ័យ​ចា​ស់ នេះ​គាត់​មិន​ដែល​គិត​ពី​បញ្ហា​ដែល​កន្លង​មក​លោក​អភិបាល​ខណ្ឌ មានជ័យ បាន​ចុះ​មក​រៀប​ចំសណ្តាប់​ធ្នាប់​កុំ​អោយ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ហើយ​បាន​ប្រាប់​ទៅ​ប្រធាន​ផ្សារ​អោយ​រុះ​រើ​តូប​ទាំង​នោះ​ចេញ​តែ លោក​ប្រធាន​ផ្សារ​មិន​រុះ​រើ​ទេ ប្រហែល​គាត់​មិន​គោរព​លោក​អភិបាលទេ។

ភ្នាក់ងារ ដំណឹងយប់មិញ មិនអាចសុំការបំភ្លឺ ពីប្រធានផ្សារបានទេពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​នេះ ។