ឡិច​ស៊ីស​៤៧០ ប្រលះ​គូថ​ពីក្រោយ​រថយន្ត​ស្ទូច​ចត​ស្ងៀម

ភ្នំពេញ៖ អ្នកបើក​រថយន្ត​ឡិច​ស៊ីស​៤៧០​រង​របួស​ស្រាល​ចំណែក​រថយន្ត​ខ្ទេច​មួយ​ជំហៀង​ខណះ​បើក​រថយន្ត​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ស្ទូច​ចត​ស្ងៀម កាល​ពី​ម៉ោង០​៥​ព្រឹក​ថ្ងៃ​ទី​១១​ធ្នូ​២០១៧ នៅ​ចំណុច​ផ្លូវ ១០១៩ ភូមិឃ្មួញ សង្កា​ត់​ឃ្មួញ ខណ្ឌសែនសុខ​។ អ្នក​បើក​រថយន្ត​មិន​ត្រូវ​បាន​ប្រាប់​ពី​អត្ត​ស​ញ្ញា​ណ​ចំណែក​អ្នកបើក​រថយន្ត​ស្ទូ​ចវិញ​បាន​គេច​ខ្លួន​ក្រោយ​ពី​ហេតុ​ការណ៍​កើត​ឡើង។

ប្រភព​ព័ត៌មាន​បាន​​ប្រាប់​​ថា​មុន​កើត​ហេតុ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​ម៉ាកHINO ពណ៌ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-0046 ដោយ​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​តាំង​តែ​ពេល​យប់​ម្លេះ លុះ​ដល់​ម៉ោង​ខាង​លើ​ស្រាប់​តែ​មាន​រថយន្ត​LEXUS​470​ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេ​ញ 2AL-​81​72​បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​គាប់​ជួន​ចំណុច​ខាង​លើ​ជា​ផ្លូវ​កោង​ផង​បួង​ចង្កូត​មិន​ទាន់​ក៏ ជ្រុល​ទៅ​បុក​រថយន្ត​ចត​ស្ងៀម​ខាង​លើ​តែ​ម្តង​បណ្តាល​អោយ​រថយន្តLEXUS470 ខ្ទេច​មួយ​ជំហៀង​ខាង​ស្តាំតែ​ម្តង​តែ​សំណាង​ល្អ​អ្នក​បើក​រថយន្ត​រង​របួស​ស្រាល ។

ក្រោយ​ហេតុការណ៍​​កើត​ឡើង​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ស្ទូច​និង​យក​រថយន្ត​ទាំង​២​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌ​សែន​សុខ រង​ចាំ​ម្ចាស់​ចូល​ខ្លួន​ដោះ​ស្រា​យ​ពេល​ក្រោយ ៕