ជួយ Share រក​បង​ប្អូន​ផង! រថយន្ដ​បុក​ស្លាប់​ទាំង​ព្រលឹម នៅ​ខណ្ឌ​ដង្កោ

ភ្នំពេញ៖ បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​និង​២នាក់​ទៀត​រង​របួស​ធ្ងន់​នៅក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ដ​ដឹក​ស៊ី​ម៉ងតិ៍ ​កាល​ពី​វេលាម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយផ្លូវ​ជាតិ​លេខ​៣ ជិត​វត្ដ​ស្លែង សង្កាត់​ពង់​ទឹក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ។ អ្នក​ស្លាប់​មិន​ទាន់​ស្គាល់​អត្ដ​សញ្ញាណ​នោះ​ទេ ។