​ស្រលាញ់​ប្តូរ​ផ្តាច់ បង​ស្ម័គ្រ​អូន​ស្មោះ នាំ​គ្នា​ចូល​បន្ទប់​ទឹក ធ្វើ​អត្ត​ឃាត​ស្រី​ចង.ក ឯប្រុស​លេប​ថ្នាំ

បន្ទាយ​មាន​ជ័យ៖ យុវវ័យ​​មួយ​គូ​​ខាង​​ស្រី​មិន​ទាន់​​គ្រប់​​អាយុ​ បាន​​លេង​ល្បែង​​ស្នេហា​ ​ស្រលា​ញ់ប្តូរ​ផ្តាច់ សុខ​ចិត្ត​ក្សយ័​ជីវិត ដោយ​សារ​ម្តាយ​ខាង​​ស្រី​​បំបែក ​មិន​ឱ្យ​​ជួប​គ្នា ​ពួក​គេ​​ក៏​សម្រេច​ចិត្ត ភាគី​​ខាង​​ស្រី​​ចងក​​សម្លាប់​ខ្លួន​​បាន​សម្រេច ចំណែក​​ខាង​​ប្រុស​​លេប​ថ្នាំ​​សម្លាប់​ខ្លួន​​មិនបាន​សម្រេច ​ត្រូវ​បាន​​ក្រុម​គ្រួសារ​​ដឹក​យក​​ទៅ​សង្គ្រោះ​​​ជីវិត​​នៅ​​មន្ទីរ​ពេទ្យ ។ ហេតុ​ការណ៍​បាន​កើត​​ឡើង​​នៅ​វេលា​​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​ ឆ្នាំ​២០១៧ នៅ​ផ្ទះ​​អ្នក​​ជិត​មួយ​កន្លែង​ គ្មាន​​មនុស្ស​​នៅ​​ចាក់​សោរ​ទុក​ចោ​ល ស្ថិត​នៅ​​ភូមិ​​គោ​រដ្ឋា​ន ​សង្កាត់​អូរ​អំបិល ក្រុង​​សិរី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ។

បើ​តាម​​ប្រភព​ព័ត៌មាន​​ពី​​កន្លែង​កើត​ហេតុ​​ឲ្យ​ដឹង​ថា ក្មេង​ស្រី​​រង​​ការ​សម្លាប់​ខ្លួន ​មាន​ឈ្មោះ ​សែម សុធា​រ៉ា​ អាយុ​​១៣​​ឆ្នាំ ជា​​សិស្ស​ ថ្នាក់​​ទី​៧ រៀន​​នៅ​​សាលា​បឋម​សិក្សា​​សិរីសោភ័ណ។ ចំ​ណែក​​ក្មេង​ប្រុស​​ដែល​ជា​​គូ​សង្សារ​ ឈ្មោះ​ រឿ​ន សីហា អាយុ​២០​ឆ្នាំ ពួក​គេ​នៅ​ផ្ទះ​​ទល់​មុខ​គ្នា ដោ​យ​​ក្មេង​ប្រុស​​កំព្រា​​ឪ​ពុក​​ម្តា​យ​មក​រស់​នៅ​​ជា​មួយ​​បង​ស្រី ស្ថិត​នៅ​​ភូមិ​​សង្កាត់​កើត​ហេតុ​​ខាង​លើ ។

បើ​​តាម​​ប្រភព​​ព័ត៌មាន​​ពី​​នគរបាល​​ព្រហ្ម​ទណ្ឌ​កំរិត​​ធ្ងន់​ នៃ​​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​បន្ទា​យ​មាន​ជ័យ​ ដែល​​ចុះ​​ទៅ​​ដល់​​កន្លែង​កើត​ហេតុ​ធ្វើ​ការ​​ស្រាវ​ជ្រាវ​​ស៊ើប​អង្កេត​​ប្រាប់​​ឱ្យ​​ដឹង​​ថា​ មុន​ពេល​​កើត​ហេតុ​​ពួក​​គេ​ទាំង​​២​​នាក់​ បាន​​បាត់​​ពី​ផ្ទះ​​ចាប់​តាំង​ពី​​ម៉ោង​​៣​​រសៀល​​ថ្ងៃ​​ដដែល​ ។​ បន្ទា​ប់​​មក​​ស្រាប់​តែ​​អ្នក​​ភូមិ​​ឃើញ​ ក្មេង​​ប្រុស​​រត់​ចេញ​​មក​​ពី​​បន្ទប់​​​ទឹក​ ផ្ទះ​​ជិត​​នោះ​​ទាំង​​អាកា​រៈ​ក្រហល់​ក្រហាយ​​ត្រដរ​ខ្យល់​ ហើយ​​ត្រូវ​​បាន​ បង​ស្រី​​ដឹក​​ទៅ​​ស​ង្រោះ​​នៅ​​មន្ទី​​ពេទ្យ​​បង្អែក​​ក្រុង​សិរី​សោភ័ណ។​ ដោយ​​មាន​ការ​​សង្ស័យ​​គាត់​បាន​​ទៅ​​មើល​​ក្នុង​​បន្ទប់​ទឹក​ ស្រាប់​តែ​​ឃើញ​សព​ ក្មួយ​​ស្រី​​ឈ្មោះ​ សែ​ម​ សុធា​រ៉ា​ បាន​ស្លាប់​ដោយ​ចងក​បាត់​ទៅ​ហើយ​ យក​អាវ​ពណ៌​ស​ចង​នឹង​ធ្នឹម​បន្ទប់ទឹក​ មិនដឹង​ពី​ពេល​ណា​នោះ​ទេ​។​

តាម​ការពិនិត្យ​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​មាន​ថ្នាំ​ប៉ា​រ៉ា​នៅ​រាយប៉ាយ និង​ដប​ថ្នាំ១ដប រួមទាំង​មាន​លុយ​មួយចំនួន​នៅក្រោម​សព​ផងដែរ។

បើតាម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច និង​ការ​ធ្វើ​​កោសល្យ​វិ​ច្ច័​យស​ព ការស្លាប់​របស់​ក្មេងស្រី​ខាងលើ​មិនជា​ប់​ពាក់ព័ន្ធ​និង​អំពើ​ឃាត​កម្ម​នោះ​ឡើយ តាម​ការសន្និដ្ឋាន​គឺ​ពួកគេ​សម្រេ​ច​ចិត្ត​​ធ្វើ​អត្ត​ឃាត​​សម្លាប់​ខ្លួន​​ទាំង​​២​​នាក់ ។​មុន​ពេ​ល​​កើត​ហេតុ​​បង​ស្រី ក្មេង​រងគ្រោះ​​បានឮ​ក្មេង​ស្រី​​នោះ​​ហៅ​​ទូរស័ព្ទ​ទៅ​​ក្មេង​ប្រុស​​ជា​ស​ង្សា​រ​​យក​​ថ្នាំ​​មក។ មិន​តែ​ប៉ុណ្ណោះ​​ក្មេង​ស្រី​រង​គ្រោះ​​បាន​​រង​​ការ​​វាយ​​ពី​​ម្តាយ​​ដើម្បី​​កុំ​ឱ្យ​​មាន​ការ​ទំនាក់​ទំនង​​ស្នេហា​​ជា​មួយ​និង​​ក្មេង​ប្រុស​ដែល​ជា​​គូ​សង្សារ នោះ​​ទៀត​ផង ៕