ទី​បំផុត​ផ្ទះ​គំរូ​ពិត​តម្លៃសម​រម្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ចេញ​រូប​រាង​ពិត​ប្រាកដ​ហើយ!

អ្វី​ដែល​ពលរដ្ឋ​ទន្ទឹង​រង់ចាំអស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​មក​នេះ ទី​បំផុត​ផ្ទះ​គំរូ​ពិត​ប្រាកដ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំ​នៅ​ឋាន​តម្លៃ​ថោក និង​មធ្យម បាន​ចេញ​ជា​រូប​រាង​ជា​ផ្លូវ​ការ​ហើយ​ដើម្បី​បញ្ជាក់​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​មន្ត្រី​រាជការ ប៉ូលីស ទាហ៊ាន ជនពិការ ដែល​មាន​អទិភាព​ទិញ​ផ្ទះ​តម្លៃ​សមរម្យ ថា​គម្រោង​នេះ​កំពុង​ដំណើរ​ការ​យ៉ាង​រលូន ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ឡើយ ហើយ​ក្រុម​ហ៊ុន​ក៏​ត្រៀម​នឹង​ចាប់​ផ្តើម​ដំណើរ​សាង​សង់​ផ្ទះ​ពិត​នៅ​ដើម​ឆ្នាំ ២០១៨​ខាង​មុខ​នេះ​ដែរ ។

អ្នកស្រី វ័ន ច័ន្ទបុផ្ជា ជា​អ្នក​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ទឹក​ល្អក់ និង ជាអតិថិជន​ដែល​បា​ន​ចុះ​បញ្ជី​ឈ្មោះ ទិញ​លំ​នៅ​ឋាន​តម្លៃ​សមរម្យ បាន​ប្រាប់​ថា តំាង​ពី​គាត់​បានចុះ​ឈ្មោះ​ទិញ​លំ​នៅ​ឋាន​តម្លៃ​ថោក និង មធ្យម នេះរួចមក គាត់​តែង​តែ​ខ្វល់​ខ្វាយ​ថា ក្រុមហ៊ុន​នឹងធ្វើការ​យឺត​យ៉ាវ រឺ​ក៏​មិន​ធ្វើ​នោះ​ទេ ។​ អ្នក​ស្រី​បាន​តាម​ដាន​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន ចាប់​តាំង​ពី​ទី​តាំង​សាង​សង់​គម្រោង​លំ​នៅ​ដ្ឋាន​សមរម្យ​នៅ​ខាង​ត្បូង​ក្រុង​តាខ្មៅ ក៏​ដូច​ជា​តាម​ដាន​ការ​ធ្វើ​ផ្ទះ​គំរូ​ពិត នៅ​ចាក់​អង្រែលើ​ផង​ដែរ ។

អ្នក​ស្រី​បាន​បន្ត​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​មាន​ការ​សប្បា​យ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល បាន​ឃើញ​ក្រុម​ហ៊ុន​ធ្វើការ​នេះ សាង​សង់​ផ្ទះ​នេះ សម្រាប់​ពលរដ្ឋ​ក្រីក្រ​ដូច​ជា ខ្ញុំ ។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​នោះ គឺ ក្រុមហ៊ុន​បាន​សាង​សង់​រួច​រាល់​នៅ​គំរូ​ផ្ទះ​ពិត។ ខ្ញុំ​យល់​ឃើញ​ថា ក្រុម​ហ៊ុន​ពិត​ជា​ធ្វើ​ពិត​ប្រាកដ​មែន ។

សូម​ជម្រាប​ថា នេះ​ជា​គម្រោង​ដែល​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​និង​ចាក់​ដោត​ដល់​បេះ​ដូង​ប្រជា​ព​ល​រដ្ឋ​ទូទៅ​ទូទាំង​ប្រទេស ពិសេស​បុគ្គលិក មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​ជន​ពិការ ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម ដែល​ពួក​គាត់​តែង​តែ​សុបិន​ប្រាថ្នា​ចង់​បាន​ផ្ទះ​មួយ​ខ្នង រស់​នៅ​ដោយ​ពិត​ប្រាក​ដ ដែល​មាន​តម្លៃ​ថោក​សមរម្យ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ឧកញ៉ា សៀ ប្ញទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​ក្រុម​ហ៊ុន វើល ប្រ៊ីគ្រុប និង អគ្គនាយ​ក​ក្រុម​ហ៊ុន វើលប្រ៊ីដ ឡែនដ៍ ដែល​ជា​ម្ចាស់​គ​ម្រោ​ង​នៅ​ពី​ក្រោយ​នៃ​ការអភិវឌ្ឍ​គម្រោង​លំ​នៅ​​ដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​ដំបូង​គេ​ដ៏​រឹង​មាំ​​មួយ​នេះ​បាន​បញ្ជាក់​អះ​អាង​ថា «អ្វីៗ​យើង​ធ្វើ​ទៅ​តាម​ផែន​ការ សូម​ឲ្យ​ប្រជាជន​អត់​ធ្មត់​រង់​ចាំ​បន្តិច ។ យើង​នឹង​បាន​លំ​នៅ​ដ្ឋាន​មួយ​ពិត​ប្រាក​ដ​ដែល​មាន​គុណ​ភាព »។

លោក​​ឧកញ៉ា​បន្ត​ថា បើទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​រដូវ​ភ្លៀង​ពិបាក​ធ្វើ​ការ​ក៏​ពិត​មែន ប៉ុន្តែ​ក្រុម​ហ៊ុន​កំពុង​តែ​ពន្លឿន​ដំណើរ​ការ​សាង​សង់​យ៉ាង​ស​ស្រាក់​សស្រាំ ដោយ​បានរៀប​ចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ចាក់​ដី​បំពេញ​ការ​ដ្ឋាន​ដែល​ជា​វាល​ទំនាប​ឲ្យ​ស្មើ​នឹង​ផ្លូវ​ជាតិ ដើម្បី​សាង​សង់​លំ​នៅ​ឋាន​តម្លៃ​សម​រម្យ​ជូន​ប្រជាពលរដ្ឋ ។

លោក​ឧក​ញ៉ា​បាន​អះ​អាង​ទៀត​ថា អ្វីៗ គឺ​ក្រុម​ហ៊ុន​យើង​គោរព​ទៅ​ច្បាប់​ទាំង​អស់ ដោយ​សារ​មាន​ច្បាប់​គតិយុត្តិ​មួយ​ចំនួន​ទាម​ទារ​ត្រូវ​បំ​ពេ​ញ​ឲ្យ​បាន​ច្បាស់​លាស់ ។

គម្រោង​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​សាង​សង់​ប្រមាណ​ជា ៦០​លាន​ដុល្លារ​អាមេរិក ដោយ​ធ្វើ​ការ​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​២៤​ហិកតា មាន​ចំនួ​ន​២២៩៧​ផ្ទះ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ ៕