អតីត​អ្នក​ប្រដាល់​ត្រូវ​បាន​ប្រពន្ធ​សុំ​លែង​ដោយ​ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​ប្រពន្ធ

ភ្នំពេញ៖ អតីត​អ្នក​ប្រដាល់​ជើងចាស់ ត្រូវ​បាន​ប្រពន្ធ​សុំ​លែង​ដោយ​ទ្រាំ​និង​ការ​ប្រើ​ហិង្សា​ជា​ញឹកញាប់​មក​លើប្រពន្ធ​លែង​បាន​​ក៏​សម្រេច​ចិត្ត​មក​ប្តឹង​សមត្ថកិច្ច​សុំលែង​លះ​តែ​ម្តង​កាល​ពី​វេលា​ម៉ោង​​១០​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​៥​ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ប៉ុស្តិ៍​នគរ​បាល​ស្ទឹង​មាន​ជ័យ១ ។

នារី​ជា​ប្រពន្ធ​ដែល​មក​សុំ​លែង​ប្ដី​មាន ឈ្មោះ​វ៉ាន់ សាវរី អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ផ្លូវ​លំ ភូមិទ្រា​ សង្កាត់​ស្ទឹងមានជយ័១ ខណ្ឌ​មាន​ជ័យ ចំណែក​ប្ដី​ដែលត្រូវប្រពន្ធ​លែង​មាន​ឈ្មោះ​​សាន់ សារ៉ាន់ អាយុ​៣៣​ឆ្នាំ​ជា​អតីត​អ្នក​ប្រដាល់ ។

បើ​យោង​តាម​សម្តី​នារី​ខាង​លើ​បាន​រៀប​រាប់​អោយ​ដឹង​ថា រូប​គាត់​បាន​ស្រលាញ់​គ្នា​ជា​​ប្ដី​ប្រពន្ធ​ដោយ​មិន​បាន​រៀប​ការ​ត្រឹម​ត្រូវ​ទេ ហើ​យ​បាន​រួម​រស់​ជា​មួយ​គ្នា​អស់រយៈ​ពេល​៧​ឆ្នាំ​និង​មាន​កូន​ប្រុស​ស្រី​ពី​នាក់​ជា​ចំណង់​ដៃ ហើ​យ​មួយ​រយៈ​ពេល​នេះ​រូប​នាង​បាន​តែង​ខ្លួន​ស្អាត​បាត​ទៅ​ធ្វើ​ការ ប្តី​របស់​គាត់​ជា​មនុស្ស​ប្រចណ្ឌនិង​ចូល​ចិត្តរ​ករឿងវាយ​តប់​ស្ទើ​តែ​រៀង​រាល់​ថ្ងៃ​ធ្វើ​អោយ​រូប​នាង​ទ្រាំ​លែង​បាន ទោះ​យ៉ាង ​នាំជាអតីតអ្នក​ប្រដាល់​រូប​នេះ​មក​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ១ ដើម្បីអោយ​សមត្ថកិ​ច្ច​ជួយអន្តរាគមន៍ ពេលដែលសមត្ថកិច្ច ជួយ​អប់រំ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​បាន​ពន្យល់​ណែ​នាំ​ទៅ​ខាង​បុរស​ជា​ប្ដី​ទៅថ្ងៃ​មុខ​មិន​អោយ​ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​ប្រពន្ធ​ត​ទៅ​ទៀត តែ​ភាគី​ទាំង​ពីរ​ប្ដី​ប្រពន្ធ​មិន​ព្រម​ស្ដាប់​សមត្ថកិច្ច​ទេ ជា​ពិសេស​ប្រពន្ធ​បាន​ប្រកែក​ដាច់​អហិឹង្ការ​ថា​មិន​ព្រម​យក​បុរស​រូប​នេះ​ធ្វើ​ប្ដី​ទៀត​ទេ ។

ចំណែក​បុរស​ជា​ប្ដីក៏បាន​ប្រកែក​ដាច់​​អាហិង្កា​ដូច​គ្នា​ថា រូបគាត់​មិន​ព្រម​លែង​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​របស់​លោក​បាន​​នោះ​ទេ ដោយ​សារ​តែ​មាន​ចំណង​ដៃ​កូន​ប្រុស​ស្រី២នាក់​ដែល​នៅ​តូចៗ​តែ​ខាង​ស្រី​នៅ​តែ​បដិសេធន៏​ថា​មិន​យក​ប្តី​នោះ​វិញ​ទេ ទោះ​មាន​ការ​ជួយ​អង្វ​ក​ពី​សមត្ថ​កិច្ច​ក៏​ដោយ​តែពួកគាត់ទាំងពីរ​នាក់​ក៏​នៅ​មិន​ព្រម​ដែរ ទើបសមត្ថកិច្ច​បាន​អោយ​អ្នក​ទាំង​ពីរ​ទៅ​សាលា​សង្កាត់​វិញ ។