ដល់ក! លក់​សាំង​មិន​គ្រប់​លីត្រ និង​លួច​ប្តូរ​ប្រេង​ធម្មតា​ជា​ប្រេង​ស៊ុបពែរ

ខេត្តតាកែវ ៖ ក្រុម​ត្រួត​ពិនិត្យ​ប្រេង​ឥន្ធនៈ​របស់​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូ​ល នៃ​ក្រសួង​ពាណិជ្ជ​កម្ម តាម​រយៈ​រថយន្ត​មន្ទីរ​ពិសោធន៍​ប្រេង​ឥន្ធ​នៈ​ចល័ត ដឹក​​នាំ​ដោយ លោក ឌឹម ថេង អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​កាំ​កុង​ត្រូល លោ​ក គឿន ភិរុណ ជាអនុប្រធាននាយកដ្ឋានស​ហ​​ការណ៍​ជា​មួយ​មន្រ្តី​ជំនាញ​​របស់​មន្ទីរ​ពិសោ​ធន៍ លោក ប៉ោ លាងគង់ ប្រធាន​សាខា​កាំ​​កុង​ត្រូល​ខេត្ត​តាកែវ និង​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត បាន​ចុះ​ត្រួត​ពិនិត្យ​បរិមាណ និង​គុណ​ភាព​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ៍ និង​ដេប៉ូ មួយ​ចំនួន​ដែល​មានទីតាំង​នៅ​ស្រុក​បាទី និង​ស្រុក​សំរោ​ង ខេត្ត​តាកែវ ។

លោក ឌឹម ថេង អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល​បាន​ថ្លែង​ឲ្យ​ដឹង​ថា ជា​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​គុណ​ភាព និង​បរិមាណ​ប្រេង​ឥន្ធនៈ​របស់​ស្ថានីយ៍​ក្រុម​ហ៊ុន និង​ដេប៉ូ ទាំង​១០ កន្លែង នៅ​ទី​តាំង​ខាង​លើ​នេះ គឺ​មាន​ស្ថានីយ៍ និង​ដេប៉ូ​ប្រេង​ឥន្ទនៈមួយ​ចំនួន​ធំ លក់​សាំង​របស់​ខ្លួន​ពុំ​គ្រប់​លីត្រ​នោះ​ទេ ហើយ​ស្ថានី​យ៍ ក្រុម​ហ៊ុន និង​ដេប៉ូ​ទាំង​នោះ ថែមទាំង​បាន​លក់​ប្រេង​ធម្មតា (Regular) ថា​ជា​ប្រេង​ស៊ុប​ពែរ (Super) ទៅអ្នកប្រើប្រាស់ ដែល​ជា​ការ​ក្លែង​បន្លំ​អតិថិជន​ផង​ដែរ ៕