រើស​អេត​ចាយ​មិន​គ្រប់ បែក​គំនិត​លួច​ម៉ូតូ​គេ​ទុក​សោរ​ជាប់​ខ្នោះ

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ប៉ុន​ប៉ង​លួច​ម៉ូតូ​ស្កូប​ពី​មួយ​គ្រឿង​ពេល​ដែល​ឃើញ​ឱកាស​ល្អ​មាន​សោរ​នៅ​ជាប់​ម៉ូតូ ខណះ​ម្ចាស់​ទុក​នៅ​ក្នុង​ផ្ទះ​តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក ផ្អើល​ឆោ​​ឡោ​ដេញ​ចាប់​បាន​ភ្លាម​ៗ​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​អោយ​សមត្ថកិ​ច្ចយក​មក​សួរ​នាំ ។ ហេតុ​ការណ៍​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​០២​និង​០០​នាទី​រសៀល ថ្ងៃ​០៤ ខែធ្នូ ឆ្នាំ​២០​១​៧ នៅ​ចំណុច​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បានប្រាប់​អោយ​ដឹង​ថា​ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ឈ្មោះ សួង សារី ភេទ​ប្រុស អាយុ​១៧ឆ្នាំ ស្នាក់​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌ​មានជ័យ និង​មាន​មុខ​របរ ជា​កម្មករ​សំណង់ ។ ដោយ​ឡែក​ជន រង​គ្រោះ​ឈ្មោះ ទិត្យ ប៉ាន់យ៉ា ភេទប្រុស អាយុ​២​៩ មុខ​របរ លក់​គ្រឿង​សំណង់ ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក ហុង​ដា​ស្កុប​ពី​០១៣ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL-3672 ។

បើ​តាម​ការ​រៀប​រាប់​របស់​ជនរ​ងគ្រោះ​បាន​អោ​យ​ដឹង​ថា នៅមុ​នពេល​កើត​ហេតុ​រូប​គាត់​កំពុង​អង្គុយ​លេង​ក្នុង​ផ្ទះ​ហើយ​ម៉ូតូ​គឺ​ប្អូន​របស់​ទើប​តែជិះ​មក​ពីទីញ​បាយ​ហូប​ដោយ​មិន​ដក​សោរ​ចេញ​ពី​ម៉ូតូ​នោះ​ទេ ។ ប្រភព​បាន​បន្ត​ថា មួយ​សន្ទុះ​ក្រោយ​មក​ក៏​មាន​ជន​សង្ស័យ​ម្នាក់​បាន​ដើរ​ចូល​ក្នុង​ផ្ទះ​ឃើញ​មាន​សភាព​ស្ងប់​ស្ងាត់​និង​ឃើញ​មាន​សោរ​ទៀត​នោះ​ក៏​ឡើង​ជិះ​លើ​ម៉ូតូ​បញ្ឆេះ​ម៉ូតូ​បំរ៉ុង​លួច​តែ​ម៉ូតូ​មិន​ឆេះ​ក៏​ត្រូវ​គាត់​ឃើញ​ទាន់​ស្រែក​ផ្អើល​ឆោ​ឡោ​ដេញ​ចាប់​បាន​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ចយក​មក​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​មាន​ជ័យ ដើម្បី​កសាង​សុំណុំ​រឿង​បញ្ជូ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ ដើម្បី​​ចាត់​​ការ​តាម​នីតិ​វិ​ធី​ច្បាប់ ៕