បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅ​កន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅ​កន្លែងកើតហេតុកាលពីយប់ថ្ងៃទី ០៣​ខែ​ធ្នូ ឆ្នាំ២០១៧ វេលា​​ម៉ោង​០៧​និង ៣០​នាទី​មាន​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍​មួយ​កើត​ឡើង​រវាង​រថយន្ត​នឹង​ម៉ូតូត្រង់​ចំណុច​លើ​ស្ពាន7​មករា ស្ថិតតាម​បណ្តាញផ្លូវ​ជាតិ លេ ខ ៣ ក្នុងភូមិទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

ជន​រងគ្រោះ​មាន​ឈ្មោះ ហេង សារ៉ុត ភេទប្រុ​សអាយុ ៣៥ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​កំ​ណប់ ឃុំ​ដំបូង​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត ជិះ​ម៉ូតូ​ម៉ាក smash revo​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំង1A-4071​រថ​យ​ន្ត​មិន​ស្គាល់​ម៉ាក​បាន​បើក​គេច​បាត់​បន្សល់​ទុក​ជន​រងគ្រោះ​និង​ម៉ូតូ​នៅ​កន្លែង​កើត​ហេតុ ។​

បច្ចុប្បន្ន​ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើ​ការ​វាស់​វែង​រួច​ សាក​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ដោយ​ឡែង​ម៉ូតូ​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​មករក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​ខណ្ឌ​ដង្កោ ៕