អាណិត​តាណាស់! មិន​ចេះ​អក្សរ​ប្រឹង​អូស​រទេះ​លក់​មី​ឆា សន្សំ​លុយ​ឲ្យ​កូន​រៀន តែ​មាន​អា​ជើ​ង​ល្អ​យក​លុយ​ក្រដាស​១​ពាន់​ថ្មី បន្លំ​គាត់​ថា ជា​ក្រដា​ស​១០​ម៉ឺន

អាណិត​តាណាស់! មិន​ចេះ​អក្សរ​ប្រឹង​អូស​រទេះ​លក់​មី​ឆា សន្សំ​លុយ​ឲ្យ​កូន​រៀន តែ​មាន​អា​ជើ​ង​ល្អ​យក​លុយ​ក្រដាស​១​ពាន់​ថ្មី បន្លំ​គាត់​ថា ជា​ក្រដា​ស​១០​ម៉ឺន ។​ លោក​តា​ចំណាស់​មិន​ចេះ​អក្សរ​ប្រឹង​អូស​រទេះ​លក់​មី​ឆា​លក់ ដើម្បី​សន្សំ​លុយ​ឲ្យ​កូន​រៀន​ម​ហា​វិទ្យា​ល័យ តែ​ចង្រៃ​អី​មាន​អាជើង​ល្អ យក​លុយ​ក្រដាស​១,០០០៛ បន្លំ​គាត់​ថា ជា​ក្រដាស​១០០,​០០០៛ ធ្វើ​ឲ្យ​គាត់​ខាត​ទាំង​ព្រឹក ។

នឹក​ឃើញ​ហួស​ចិត្ត​ព្រឹក​ម៉ិញ​ចេញ​ទៅ​រក​​អី​ញ៉ាំ​នៅ​ខាង​ក្រៅ ក៏​ជួប​លោក​​អ៊ំ​ចាស់​ម្នាក់​រុញ​រទេះ​លក់​មី​ឆា ខ្ញុំ​ក៏​ហៅ​គាត់ ហើយ​ប្រាប់​ឱ្យ​គាត់​ឆា​មី​មួយ​ប្រអប់ មើល​ទៅ​គាត់​ហេវ​ហត់​មិន​សូវ​មាន​កម្លាំង​ទេ។ ពេល​គាត់​កំពុង​ឆាមី ខ្ញុំ​ក៏​សួរ​នាំ​ពី​នេះ​ពីនោះ ទើប​ដឹង​ថា គាត់​មាន​កូន​ស្រី​កំពុង​រៀន​ឆ្នាំ​ទី​បី​នៅ​សាកល​វិទ្យា​ល័យ ហើ​យ​គាត់​ប្រឹង​រាល់​​ថ្ងៃ​នេះ​គឺ​ដោយ​សារ​ចិញ្ចឹម​កូន​ជា​និស្សិត​នោះ និង​កូន​២ នាក់​ទៀត ដោយ​កូន​ស្រី​គាត់​សន្យាថា ក្រោយ​រៀន​ចប់​នឹង​ឈប់​ឱ្យ​គាត់​លក់​មី​ឆា​ទៀត​ហើយ ។ ខ្ញុំ​ស្ដាប់​អាណិត និង​កោត​សរសើរ​ទឹក​ចិត្ត​គាត់​ណាស់។ ក្រោយ​ឆា​មី ហើយ​ខ្ញុំ​ទាញ​លុយ​ក្រដាស​10$ ឱ្យ​គាត់ តែ​គាត់​មើល​យ៉ាង​យូរ, ហើយ​ប្រាប់​ខ្ញុំ​ថា​ «សុំ​ទោស​ក្មួយ អ៊ុំ​អត់​មាន​លុយ​អាប់​ទេ ។ ព្រោះ​ព្រឹក​ម៉ិញ​អាប់​លុយ​ឱ្យ​គេ​អស់​ហើយ ។​»​ខ្ញុំ​ក៏​ទាញ​លុយ​3000៛​ឱ្យ​គាត់ ។ គាត់​ឃើញ​ខ្ញុំ​មាន​លុយ​រាយ​ច្រើន​គួរ​សម ក៏​និយាយ, «បើ​ក្មួយ​មាន​រាយ ដូរ​ឱ្យ​អ៊ុំ​ខ្លះ​ផង។»ខ្ញុំ​តប​ថា «បាទ អត់​អី​ទេ​អ៊ុំ, ចង់​ដូរ​ប៉ុន្មាន​ដែរ? ខ្ញុំ​ដូរ​ឱ្យ​។»

គាត់​ថា​«ដូរ​10​ម៉ឺន។» ថា​ហើយ​គាត់​ក៏​ទាញ​លុយ​1000៛ ចេញ​ថ្មី ហុច​ឱ្យ​ខ្ញុំ។ ខ្ញុំ​មើល​លុយ​នោះ​ហើយ​តប​ថា, «អ៊ុំ! នេះ​មិន​មែន​លុយ​10​ម៉ឺន​ទេ​អ៊ុំ! គឺ1ពាន់​រៀល​ទេ​!!»

ឮ​ខ្ញុំ​និយាយ​បែប​នេះ​គាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង! គាត់​ប្រាប់ថា កន្លះ​ម៉ោង​មុន​មាន​បុរស​ម្នាក់​ទិញ​មី​ឆា​គាត់​ហើយ​​ហុច​លុយ​នេះ​ឱ្យ​គាត់ កុហក​គាត់​ថា ជា​លុយ 10​ម៉ឺន​រៀល។ ដោយ​សា​រ​អ៊ុំ​នេះ​គាត់​មិន​ចេះ​អក្សរ ហើយ​មើល​លុយ​តាម​​តែ​ការ​ចំណាំ ក៏​ជឿ​ថា​ជា​លុយ10ម៉ឺន​មែន ហើយ​បាន​អាប់​លុយ​ឱ្យ​បុរស​នោះ​9​ម៉ឺន​7​ពាន់ ។

គាត់​និយាយ​ទាំង​មុខ​ក្រៀម ខ្ញុំ​ឃើញ​អាណិត​គាត់​ណាស់​ក៏​យក​លុយ1​ពាន់​នោះ​ពី​គាត់​ព្រម​ទាំង​និយាយ​ថា «មិន​អី​ទេអ៊ុំ។ ខ្ញុំ​សុំ​ទិញ​លុយ​នេះ​ទៅ​ចុះ។ តែ​អ៊ុំ​គួរ​ចាំ​ថា នេះ​ជា​លុយ 1ពាន់​រៀល​ទេ កុំឱ្យ​មាន​គេ​បោក​ទៀត​លើក​ក្រោយ ។​» និយាយ​ហើយ​ខ្ញុំហុចលុយ​របស់​ខ្ញុំ​10​ម៉ឺន​រៀល​ឱ្យ​ទៅ​គាត់។ គាត់​មិន​សូវ​ចង់​ទទួល​លុយ​ពី​ខ្ញុំ​ទេ។«តែ​មី​ឆា​មួយ​ប្រអប់​តែ​3​ពាន់​រៀល​ទេ​ក្មួយ!» គាត់​និយាយ​ទាំង​មុខ​ក្រៀម។

ខ្ញុំតប, «មិន​អីទេ​អ៊ុំ! ខ្ញុំ​អាណិត​អ៊ុំ ត្រូវ​គេ​បោក​ប្រាស់!​ យក​លុយ​នេះ​ចុះ ខ្ញុំចង់​ធ្វើ​អំពើ​ល្អ​ជា​មួយ​មនុស្ស​ចាស់!» ខ្ញុំនិយាយ​បែប​នេះ​ទើប​គាត់​ព្រម​ទទួល​យក​លុយ​ខ្ញុំ។ ខ្ញុំដើរ​ត្រឡប់​មក​ផ្ទះ​វិញ​ជា​មួយ​លុយ1ពាន់​រៀល និង​មី​ឆា​មួយ​ប្រអប់​។ មក​ដល់​ផ្ទះ, ខ្ញុំសម្លឹង​មើល​ទៅ​លុយ1​ពាន់​រៀល​នោះ​ទាំង​ហួស​ចិត្ត, ហួស​ចិត្តនឹ​ងម​នុស្ស​ដែល​បោក​ប្រា​ស់អ៊ុំ​លក់​មី​ឆា…

ម៉េច​ក៏​ចិត្ត​អាក្រក់ម្ល៉េះ​!!! លុយ អ្នក​ណា​ក៏​ចង់​បាន​ដែរ តែមិន​គួរ​បញ្ឆោត​បោក​ប្រាស់​មនុស្ស​ចាស់​ទេ។ ពេល​ខ្លះ​មនុស្ស​ដែល​ចេះ​ដឹង បែ​​រជា​ថោក​ទាប​ជាង​មនុស្ស​មិន​ចេះ​អក្សរ ។ ខ្ញុំមិន​ថា​ខ្ញុំ​​ជា​មនុស្ស​ល្អ​ទេ តែ​បើ​ឱ្យ​ខ្ញុំ​ទៅ​បោក​ប្រាស់​គេ ខ្ញុំ​ធ្វើ​មិន​បាន​ទេ។

អរគុណ​សម្រាប់​ការ​អាន!​•••មួយ​ពាន់រៀល•••
សរសេរ​ដោយ : LengHak Lee
ប្រភព​FB : LengHak Lee