កាច់​សោរ​ក​ម៉ូតូ​ប៉ះ​ចំ​ម៉ូតូ​មាន​សោរ​សម្ងាត់​មាន​​អី​ទ្រោម​ខ្លួន

ភ្នំពេញ៖ ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វីវ៉ាឌុប គ្នា​មក​ធ្វើ​សកម្មភាព​កាច់​សោរ​កម៉ូតូ​ប្រជាពល​រដ្ឋដែល​ទុក​មុខ​ផ្ទះ​តែ​ដោយ​សារ​តែ​ម៉ូតូ​មាន​សោរ​សម្ងាត់ ទើប​ម្ចាស់​ឃើញ​ទាន់​ស្រែក​ថា ចោរៗ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដេញ​ចាប់​បាន​ម្នាក់​វាយ​ទ្រម​ខ្លួន ទើប​ប្រគល់​អោយ​សមត្ថ​កិច្ច ហេតុ​ការណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​​សង្ស័យ​ឈ្មោះជួប សុភា ហៅភ័ណ្ឌ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខ​របរ ធ្វើ​ការ​រោង​ចក្រ ស្នាក់​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែនជ័យ ។ ម៉ូតូ​ដែល​ធ្វើ​សកម្ម​ភាព​កាច់សោរ ក នោះ​ម៉ាក​ហុង​ដាឌ្រីម សង់ ស៊េរីឆ្នាំ​២០១០​ឡើង​ស៊េរី​២០១១ ។

តាម​ប្រភព​ពីសាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខផ្ទះ​ដោយ​ម្ចាស់​រវល់​នៅ​ខាង​ក្នុង ក្រោយ​មក​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វីវ៉ា មិន​ចាំ​ស្លាក​លេខ​មាន​គ្នា​២​នាក់​មក​ធ្វើ​សកម្មភាព​កាច់​សោរ ក ម៉ូតូ​តែ​ដោយ​សា​តែ ម៉ូតូ​ភ្ជាក់​តេលេ​សម្ងាត់​​ធ្វើ​អោយ​លឺ​ដល់​ម្ចាស់​រត់​ចេញ​មក​មើល​ហើយ​បាន​ស្រែ​ក​ថា ចោរៗ​បង្ក​កា​ភ្ញាក់​ផ្អើល​ដល់​ប្រជាព​ល​រដ្ឋ​ដេញ​ចាប់​បាន​ម្នាក់​វាយ​ទ្រម​ខ្លួន ចំណែក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​និងនាំ​ខ្លួន​ជន​សង្ស័យ​មក​ប៉ុស្តិ៍​នគរបាល​ចោមចៅ​២ ដើម្បី​សាកសួ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ ក ម៉ូតូ​ជន​រងគ្រោះ​ពិត​ប្រាកដ​មែន ហើយ​ធ្លាប់​ធ្វើ​សកម្មភាព​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​បញ្ជូន​ទៅ​កម្លាំង​ជំនាញ ចាត់​ការ​បន្ត ៕