គួរឲ្យ​អាណិត​! មិន​ដឹង​មាន​រឿង​អីទេ​​បាន​ស្លាប់​ដូច្នេះ​

រាជធានី​ភ្នំពេញ៖ យោង​សេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក ថ្ងៃ​ទី​៣​ធ្នូ ឆ្នាំ​២០១៧ មាន​សព​អណ្ដែត​ទឹក​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​នៅ​ម្ដុំ​ស្ពាន​លីយ៉ុងផាត់ ស្ថិត​នៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។​

សាកសព​មាន​សភាព​ហើម​រលួយ​ទៅ​ហើយ ហើយ​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ស្លៀក​ខោ​ខ្មៅ ពាក់​អាវ​ឆ្នូត​។ ខណ:​នេះ​សមត្ថកិច្ច​បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ ដើម្បី​ចុះ​មក​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រក​សាច់ញាតិ។​