យប់ស្ងាត់ ចាប់​​បី​​ក្មួយ​​ស្រី​​ទាំង​​ដេក​​លក់​​នាំ​​ទៅ​​រំលោភ​​នៅ​ក្នុង​​ព្រៃ​​ក្រោយ​​ផ្ទះ​​

ស្ទឹង​​ត្រែង​ ៖​ ជន​សង្ស័យ​​ម្នាក់​​ត្រូវ​​បាន​​កម្លាំង​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់ នៃ​ស្នងការ​ដ្ឋាន​​នគរបាល​​ខេត្ត​ស្រាវជ្រាវ​​ចាប់​ខ្លួន​បាន​ ក្រោយ​​ចាប់​រំលោភ​​ក្មួយ​​ស្រី​​បាន​​សម្រេច ​កាល​ពី​​ថ្ងៃ​​ទី​​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​​២០១៧​ ស្ថិត​​នៅ​ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង។

តាមប្រភពពី​មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​បាន​​អោយ​​ដឹង​​ថា​ ជន​សង្ស័យ​ និង​​កុមារី​​រង​គ្រោះ​​ត្រូវ​ជា​​ពូ ​និង​​ក្មួយ ​រស់​នៅ​​ភូមិ​ឃុំ​​កើត​ហេតុ​​ខាង​លើ​។​ នៅ​​ថ្ងៃ​​កើត​ហេតុ ​ឪពុក​ម្តាយ​​ក្មេង​​ស្រី​​រង​គ្រោះ​​ចេញ​ពី​​ផ្ទះ​​ទៅ​​ធ្វើ​ស្រែ​ចំការ​ លុះ​​នៅ​​វេលា​​ម៉ោង​២៣ ​និង ​១០​នាទី​យប់ ​កុមារី​​រង​គ្រោះ​​បាន​​ដេក​​លក់​​នៅ​ផ្ទះ​​របស់​ខ្លួន​ ឆ្លៀត​​វេលា​​ស្ងាត់​​ជន​សង្ស័យ​​បាន​​ឡើង​​ទៅ​ចាប់​​បី​​ក្មួយ​​ស្រី​​ទាំង​​ដេក​​លក់​​នាំ​​ទៅ​​រំលោភ​​នៅ​ក្នុង​​ព្រៃ​​ក្រោយ​​ផ្ទះ​​រហូត​​បាន​​សម្រេច​ ។​

​ជន​សង្ស័យ​​មាន​ឈ្មោះ​ គៀង​ ពុន​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជា​​កសិករ​ ត្រូវ​​បាន​​កម្លាំង​នគរ​បាល​​ចាប់​ខ្លួន​​បាន កាល​ពី​​រសៀល​​ថ្ងៃ​​ទី​០​១​ ខែ​ធ្នូ​ ឆ្នាំ​​២០១៧​ ក្រោយ​​ចាប់​រំលោភ​​ក្មួយ​​ស្រី​បង្កើត​​ទើប​តែ​​អាយុ ៧​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​​២០១៧​។ ​ក្រោយ​​ការ​​ចាប់​ខ្លួន​ ជន​សង្ស័យ​​បាន​​សារ​ភាព​​ប្រាប់​​ ​សមត្ថកិច្ច​ថា​ ខ្លួន​ពិត​ជា​​បាន​​ប្រព្រឹត្ត​​ដូច ​ការ​​ចោទ​ប្រកាន់​ខាង​លើ​​នោះ​​មែន ​។

​បច្ចុប្បន្ន​​ជន​សង្ស័យ​​ត្រូវ​​បាន​​បញ្ជូន​​សំណុំ​រឿង​ទៅ​​កាន់​​អយ្យការ​​អម​​សាលា​ដំបូង​​ខេត្ត​ដើម្បី​ចាត់​ការ​​តាម​​ច្បាប់​ ៕