ចាំ​មើល​អាជ្ញាធរ​ខេត្ដ​ត្បូង​ឃ្មុំ​មាន​វិធាន​ការ​បិទ​ការ​ដ្ឋាន​វាយ​ថ្ម​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ដល់​អាយុ​ជីវិត​​មនុស្ស​​ដែរ​​ឬ​​យ៉ាង​​ណា?

រាជធានី​ភ្នំពេញ៖ តាម​ប្រភព​ព័ត៌មាន​បាន​អោ​យ​​ដឹង​ថា ស្ត្រី​​ម្នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិតភ្លាម​ៗ​​​ដោ​យ​​សារ ហេតុ​ការណ៍​បំផ្ទុះ​​យក​​ថ្ម​​នៅ​​ក្នុង​ការដ្ឋាន​​មួយ​​កន្លែង​​ស្ថិត នៅ​ទីតាំង​ភូមិ​ស្រែ​សៀ​ម ឃុំ​​ជីរោទ៍​​ទី​​​២ ស្រុក​​ខេត្ត​ត្បូងឃ្មុំ កាល​ពី​វេលា​ម៉ោង​១១ និង​​១៥​​នាទី​ ថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ​២​០​១៧ ដោយ​សារ​បំ​ណែ​កថ្ម​ខ្ទេត​ចេញ​ពី​ការ​ដ្ឋាន​ត្រូវ​ចំ​ក្បាល​​បែក​​ហូរ​​ឈា​ម​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

សព​ស្ត្រី​រងគ្រោះ​ខាង​លើ​ឈ្មោះ​ខេង សំណាង អាយុ​៣៤​ឆ្នាំ ជន​ជាតិ​ខ្មែរ រស់​នៅ​ក្នុង​ស្រុក ភូមិ​កើត​ហេតុ ។

បើ​តាម​ប្តី​ស្ត្រី​រងគ្រោះ​បាន​ដឹង​ថា មុនពេល​​កើត​​ហេ​តុ​ប្រពន្ធ​របស់​គាត់​បាន​ចេញ​ពី​ផ្ទះ​យក​បា​យ​ម្ហូប​អាហារ​ទៅ​គាត់ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ឱ្យ​គេ​នៅ​ចម្ងាយ​ប្រមាណ​ជា​២គីឡូ​ម៉ែត្រ ពី​ការដ្ឋា​ន​ខាង​លើ​ហើយ​ខណៈ​កំពុង​ដើរ ស្រាប់តែ​បំណែ​ក​ផ្ទាំង​ថ្មមួយ​ដំុធំ​ខ្ទេត​ចេញ​ពី​ការ​ដ្ឋាន​បំផ្ទុះ​ថ្ម​របស់​មេ​ឈ្មួ​ញ​ឈ្មោះ លឹម ប៊ុណ្ណា បណ្ដាល​អោ​យ​​ត្រូវ​​ក្បាល​​ប្រពន្ធ​គាត់​ស្លាប់​ភ្លាមៗ​តែ​ម្ដង ។ ​ករណី​​នេះ​សមត្ថកិច្ច​ជំនាញ​ក៏​ដូចជា​តំណា​ង​អយ្យ​ការអមសាលា​ដំបូងខេត្ដត្បូង​ឃ្មុំ បាន​សន្និ​ដ្ឋាន​ថា ពិត​ជា​ស្លាប់​ត្រូវ​បំណែក​ដុំ​ថ្ម​ដែល​ខ្ទេត​ចេញ​ពី​ការដ្ឋាន​ខាង​លើ​ពិត​ប្រាកដ​មែន ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី៣​ខែ​ធ្នូ ឆ្នាំ២០១៧នេះ​គឺមិន​ទាន់​ឃើញ​អាជ្ញាធរ​ឬ​ក៏​មន្ដ្រី​ជំនាញពា​ក់ព័ន្ធ​ទាំង​អស់​មាន​ចំណាត់​ការ​បិទ​ការ​ដ្ឋាន​ខាង​លើ​នៅ​ឡើយ​ទេ ។ ហើយ​ម្ចាស់​ការ​ដ្ឋាន​ក៏​មិន​ទាន់​មាន​អ្នក​ណា​ប្រឈម​មុខ​នូវ​ផ្លូវ​ច្បាប់​ចំពោះ​ហេតុ​ការណ៍​បង្ក​អោយ​មាន​មនុស្ស​ស្លាប់​នេះ​ដែរ ។

ជា​រើយៗ​គេ​តែង​តែ​សង្គេត​ឃើញ​ថា អ្នក​មាន​លុយ​មាន​អំណាច​រក​ស៊ី​មុខ​របរ សិប្បកម្ម​ផ្សេង​ៗ​ដែល​ប៉ះ​ពាល់​ដល់​កា​ររង​គ្រោះ​រហូត​ដល់​មាន​ការ​ស្លាប់​បាត់​បង់អាយុជីវិត​ប្រជាពលរដ្ឋគឺ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថា ហាក់​បី​ដូច​ជា​ពងើ​យ​កន្ដើយ​ខ្លាច​ឥទ្ធិពល​អ្នក​មាន​លុយ​និង​មាន​អំ​ណា​​ចនោះ​ដោយ​បណ្ដែត​បណ្ដោយ​ទុក​អោ​យ​​ជីវិតមនុស្ស​ប្រជាពលរដ្ឋ​ស្លាប់​ដូច សត្វធា​តុ​ដែល​ករណី​នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ ៕