ប្រវត្តិខ្លះៗ របស់ស្វាមីតារាចម្រៀង សុគន្ធ និសា

ភ្នំពេញ ៖ ពិធីអាពាហ៍​ពិពាហ៍​តាម​ប្រពៃណី​រ​ប​ស់​កំពូល​តារា​ចម្រៀង​ស្រី សុគន្ធ និសា បាន​ដំណើរ​ការ​ក្រោម​បរិយាកាស​យ៉ាង​អ៊ូអរ​បំផុត​នៅ​ព្រឹកនេះ ដោយ​មាន​វត្ត​មាន​សាច់​ញាតិ​ចាស់​ទុំ​ទាំង​សង​ខាង និង​មិត្ត​រួមអាជីព​ចូល​រួម​ជា​សាក្សី និង​អបអរ​ដល់​គូស្វា​មីភរិយា​ថ្មី​មួយ​គូ​នេះ​ ។

មក​ដល់​ពេល​នេះ មិន​ទាន់​មានព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​បង្ហាញ​ពី​ប្រវត្តិ​ពិស្តារ​របស់​បុរស ដែ​លមាន​សំណាង​ក្លាយ​ជា​គូអនាគត​របស់​ស្រី​ស្អាត​សំឡេង​ស្រទន់​នេះ នៅ​ឡើយ​ទេ។ ដូច្នេះ ប្រិយ​មិត្ត ពិសេស​អ្នកគាំទ្រ​តារា​ចម្រៀង​ខាង​លើ​ចង់​ដឹង​ទេ​ថា ស្វាមី​របស់​សំណព្វ​ចិត្ត​រូប​នេះ មាន​ប្រវត្តិ​ការ​សិក្សា និង​ការ​ងារ​យ៉ាង​ណា? បុរស​ដែល​ដឹក​ដៃ សុគន្ធ និសា ចូល​រោង​ជ័យ​នា​ព្រឹក​នេះ​មាន​ឈ្មោះថា ចៅ សម្បត្តិ ហៅ សាំបា ជាកូន​ខ្មែរ​កើត​ក្នុង​អំឡុង​សម័យ​សង្គ្រា​ម​ស៊ីវិល ដែល​មានឱកាស​ទៅ​រស់​នៅ​សហរដ្ឋ​អាមេ​រិក ក្រោយ​ចំណាយ​ពេល​នៅ​ក្នុង​ជំរំជន​ភៀស​ខ្លួន​កម្ពុជា​នា​គ្រា​នោះ ។ លោក​មាន​ឪពុ​ក​ឈ្មោះ ចៅ សុខា និងម្ដាយឈ្មោះ នាង ស៊ី ថា ជា​ជន​ជាតិ​ខ្មែរ ។

តាម​ប្រភព​ព័ត៌មាន​ពីគណៈ​គ្រប់​គ្រង​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Manulife បាន​ឲ្យ​ដឹង​ថា លោ​ក ចៅ សម្បត្តិ បាន​ចូល​បម្រើការងារ​ដំបូង​ក្នុង​ក្រុម​ហ៊ុន​ខាង​លើ​នៅ​ឆ្នាំ ២០១៣ មានតំណែង​ជា Senior Director of Operations ហើ​យ​លោក​ទើបតែឡើងកាន់​តំណែង​ជា​នាយក​ផ្នែក​ប្រតិបត្តិ​ការ Chief Operations Offic​er ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ ។ អាណិក​ជន​រូប​នេះ​បាន​ចំណាយ​ពេល​២៤​ឆ្នាំ រស់​នៅ និង​ក្រេ​ប​ជញ្ជក់​យក​ចំណេះ​លើ​ទឹក​ដី​អាមេរិក ។

នៅ​ឆ្នាំ​២០០១ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ បរិញ្ញាបត្រ​លើ​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ និង​ទំនាក់​ទំនង​អន្តរជាតិ នៅសាកល​វិទ្យាល័​យ Boston ក្នុងរដ្ឋ Massachusetts សហ​រដ្ឋ​អាមេរិក ។

លោក សម្បត្តិ គឺជាអតីតបុគ្គលិក​ផ្នែក​ប្រតិបត្តិ​ការ​អាជីវកម្ម​ថ្មី នៅ​ក្រុម​ហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ល្បី ១ នៅ​អាមេរិក ដែលមានឈ្មោះថា John Hanc​ock​។​ ក្រោយ​បំពេញ​ការ​ងារ នៅ​ទី​នោះ​អស់​រយៈ​​ពេល ៨ឆ្នាំ លោកបានវិលមកកម្ពុជា វិញ ជាមួយបទពិសោធន៍ការងារជាច្រើនផ្សេងទៀត សរុប​ជាង​១​១​ឆ្នាំ ទាំង​អាមេរិក​ខាង​ជើង និង​អាស៊ី ដើម្បី ជំរុញបន្ថែម​លើ​វិស័យ​ហិរញ្ញ​វត្ថុ​ខ្មែរ ឲ្យ​មាន​ស្ថិរភាព និង​រីក​លូត​លាស់ឡើង លោក​បាន​រៀប​អាពាហ៍​ពិពាហ៍ ជាមួយ​កំពូល​តារា​ចម្រៀង សុគន្ធ និសា នា​ព្រឹក​ថ្ងៃ​ទី០១ ខែ​ធ្នូ ឆ្នាំ២០១៧ ក្រោយ​សិក្សា​ចិត្ត​គ្នា​អស់​ពេល ៦ឆ្នាំ ៕