ប្រពន្ធ​​និង​​កូន​​តូច​​២​​នាក់​​យំ​ឱប​សព​ប្ដី​រថយន្ដ​កិន​បែក​ក្បា​ល

ភ្នំពេញ៖ បុរស​វ័យ​ក្មេង​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​ជិះ​ម៉ូតូ​ក៏​ត្រូវ​រថយន្ត​ដឹក​ដី​បុក កាល​ពី​វេលា​ម៉ោង ៦​និង​១៥​នាទី ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវ​បេ​តុង ក្បែរ​ផ្លូវ​រថ​ភ្លើង សង្កា​ត់​កាកាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធា​នី​ភ្នំ​ពេ​ញ ។

ជន​រងគ្រោះ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​កំពង់​ចាម 1B-8102 ។ មានប្រពន្ធ​និង​កូន​តូច​២​នាក់ ។

សាក្សី​និយាយ​ថា មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ ជាមួយកូន​ប្រុស​អាយុ​ប្រហែល​១០​ឆ្នាំ ធ្វើ​ដំណើរតាម​ផ្លូវ បេតុង ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង រី​ឯ​រថយន្ត​ដឹក​ដី​បង្ក បើកបរ​ពី​ត្បូ​ង​ទៅ​ជើង (បញ្ច្រាស​ទិស) លុះ​មក​ដល់​ចំណុច កើត​ហេតុ រថយន្ត​ដឹក​ដី​បាន​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ទៀត រួច​ជ្រុល​បុក​ជន​រងគ្រោះ បណ្តាល​បោក​ផ្ទប់​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់ រីឯ​កូន​តូច​រង​របួស​តិច​តួច ភ្លាមៗ​រថយន្ត​ដឹក​ដី​ដែល​គ្មាន​ស្លាក​លេខ​បាន​បន្ថែម​ល្បឿន រត់​គេច​បាត់ ។ បន្ទាប់​មក​ប្រពន្ធ​ជន​រងគ្រោះ បាន​បី​កូន​តូចយំ​ឱប និង​ស្រែក​ហៅ​ប្តី​ឱ្យ​ដឹង​ខ្លួន​ឡើង តែប៉ុ​ណ្ណោះ​ ៕