ចាប់បានបក្ខ​ពួក​ជន​ដៃ​ដល់​​​២​នាក់ បាញ់​ប្រ​ហារ​នៅ​មជ្ឈ​មណ្ឌល​​កម្សាន្ដ Rock ជន​​ដៃ​ដ​ល់​​គេ​ច​ខ្លួន

ភ្នំពេញ៖ លោក​​ឧត្តម​សេនីយ៍ឯក សុខ ខេម​រិន ប្រធានា​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ ក្រសួង​មហា​ផ្ទៃបាន​ប្រាប់​​ឲ្យ​ដឹង​ថា​ នា​វេលា​ម៉ោង​​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ២០១៧​ បក្ខ​ពួក​ជនដៃដល់​ដែល​បាន​បាញ់​ប្រហារ​នៅ​មជ្ឈ​មណ្ឌល Rock ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​បង្ក្រាប​បាន ចំនួន​២​នាក់​ហើយ នៅ​ខេត្ត​កំពង់​ធំ ។
ប្រតិបត្តិ​ការ​បង្ក្រាប​នេះ ត្រូវ​បាន​លោក​ឧត្តម​សេនី​យ៍​ឯក សុខ ខេមរិន បញ្ជាក់​ថា ដោយ​មាន​ការ​សហការ​ជា​មួយ​​កម្លាំងនគរបាល​​នៃ ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ និង​កម្លាំង​នគរបាល​ខេត្ត​កំពង់​ធំ ដោយ​បង្ក្រាប​បាន​២​នាក់ ក្នុង​ចំណោម​បក្ខ​ពួក​ទាំង​អស់​៣​នាក់ ។

លោក​ឧត្តមសេនីយ៍​ប្រធាន​នាយក​ដ្ឋាន បន្ថែម​ថា ពេល​នេះ​ដែល​កម្លាំង​នគរបាល​ជំនាញ​រប​ស់​លោក កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ។

សូម​ជម្រាប​ថា ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ នៃ​មជ្ឈ​មណ្ឌល​កម្សាន្ដ Rock ស្ថិត​នៅ​សង្កាត់​បឹង​ត្រ​បែក ខណ្ឌ​ចំការ​មន នៅ​ព្រឹក​ទាប​ភ្លឺ​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ករណី​បាញ់​ប្រហារ​មួយ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​រង​របួស​ធ្ងន់ ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ៕