កញ្ញា រ៉ូហ្សេត អតីត​ចៅ​សង្កាត់​អូរ​ចារ រៀប​រាប់​ត្រួសៗ​ពី​ប្រវត្តិការងារ​ដែល​នាង​ធ្វើ​តាំង​ពី​តូច​ពិត​ជាកំសត់​ណាស់

កាល​ពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កញ្ញា រ៉ូហ្សេត អតីត​ចៅ​ស​ង្កាត់​អូរ​ចារ បាន​រៀប​​រាប់​ថា នាង​ត្រូវ​ជួយ​ការងារ​ម្ដាយ​តាំង​ពីតូច​ដើ​ម្បី​ជួយ​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសា​រ​ នាង​បន្ដ​ថា ធ្លាប់​បាន​ធ្វើការងារ​សំណង់​ជា​មួយ​ម្តាយ​ខ្ញុំ​ដូច​ជា លើក​ធុង​កំបោរ ជួយ​លើក​ដែក ដើរ​រើស​ការ៉ុង​ស៊ី​ម៉ង់ ស៊ី​ឈ្នួល មើល​កូន​អោយ​ជន​ជាតិ​ថៃ នេះ​ជា​ការងារ​តូច​មួយ​ក្នុង​អំឡុង​វ័យ​កុមារ ពេល​ដែល​ខ្ញុំ​និង​ម្តាយ​នៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ និង​ការងារ​ធ្ងន់ លំបាក​ជា​ច្រើន​ទៀត ដែល​ខ្ញុំ​សូម​មិន​លើក​យក​មក​បរិយាយ​នៅ​ពេល​នេះ​ទេ ។ ត្បិត​តែ​ឡើង​កាន់​តំណែង​ជា​ចៅ​សង្កាត់​បាន​ត្រឹម​តែ​រយៈ​ពេល​ខ្លី ប៉ុន្ដែ​ចៅ​សង្កាត់ រូប​ស្រស់​ម្នាក់​នេះ​បាន​ទទួល​ការ​ស្រ​លា​ញ់​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ដោយ​សារ​ស្នា​ដៃ​ការងារ​របស់​នាង ។

ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នាង​នឹង​បើក​របរ​រក​ស៊ី​ដើម្បី​រក​ប្រាក់​កំរៃ​ចិញ្ចឹម​ជីវិត និង​បង្កើត​ការងារ​សម្រាប់​មិត្តភក្តិ​ដែល​ធ្លាប់​ធ្វើ​កិច្ចការ​ជា​មួយ​គ្នា​កន្លង​មក ។

នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ខ្ញុំ​និង​បើក​របរ​រក​ស៊ី​ដើម្បី​រក​ប្រាក់​កំរៃ​ចិញ្ចឹម​ជីវិត និង​បង្កើត​ការងារ​សម្រាប់​មិត្ត​ភក្តិ​ដែល​ធ្លាប់​ធ្វើ​កិច្ចការ​ជា​មួយ​គ្នា​កន្លង​មក។ កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នេះ​គ្មាន​អ្វី​ដែល​ថា​ខ្ញុំ​ធ្វើ​មិន​បាន​ទេ ព្រោះ​កិច្ច​ការ​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​វ័យ​កុមារ គឺ​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​វេទនា​ជាង​នេះ​រាប់​សិប​ដង។ ឧទាហរណ៍: រូប​ភាព​មួយ​សន្លឹក​ដែល​ខ្ញុំ​អាយុ​៦​ឆ្នាំ​នៅ​ប្រទេ​ស​ថៃ គឺ​ខ្ញុំធ្លាប់​បាន​ធ្វើ​ការងារ​សំណង់​​​ជា​មួយ​ម្តាយ​ខ្ញុំ​ដូច​ជា លើក​ធុង​កំបោរ ជួយ​លើក​ដែក ដើរ​រើស​ការ៉ុង​ស៊ី​ម៉ង់ ស៊ីឈ្នួល មើល​កូន​អោយ​ជន​ជាតិ​ថៃ នេះ​ជា​ការងារតូចមួយ​ក្នុង​អំឡុង​វ័យ​កុមារ ពេលដែល​ខ្ញុំនិង​ម្តាយ​នៅ​ធ្វើការងារ​ក្នុង​ប្រទេស​ថៃ និង​ការងារ​ធ្ងន់ លំបាក​ជា​ច្រើន​ទៀ​ត ដែល​ខ្ញុំ​សូម​មិន​លើក​យក​មក​បរិយាយ​នៅ​ពេល​នេះ​ទេ ដូច្នេះ​របរ​ដែល​ខ្ញុំ​ត្រូវ​ចាំ​ផ្តើម​ខាង​មុខ​នេះ ខ្ញុំ​និង​ធ្វើ​អោយ​ដំណើរ​ការ​ល្អ​បំផុត ព្រោះ​មិន​មែន​កិច្ចការ​ដែល​លំបាកសំរាប់​ខ្ញុំ​ទេ ប៉ុន្ត្តែ​ទោះ​ជាយ៉ាងណា​ក៏​ខ្ញុំ​នៅ​តែត្រូវការ​លោក​តា​លោក​យាយ​អ៊ុំ​ពូ​មីង​មា​បង​ប្អូន​ទាំង​អស់​គ្នា​ជួយ​លើក​ទឹក​ចិត្ត​ដល់​នាង​ខ្ញុំ​ដែរ ។