តើ​សង្គ្រាម​រវាង​កូរ៉េ​ខាងជើង​និង​អាមេរិក មិន​អាច​គេច​ផុត​ដូច​ការ​ទស្សន៍ទាយ​ ឬ?

ប្រទេស​ផ្ដាច់ការ​កូរ៉េ​ខាងជើង​បាន​ប្រកាស​ពី​ការ​បាញ់​បង្ហោះ​គ្រាប់​មីស៊ីល ឆ្លង​ទ្វីប Hwasong-15 (ICBM) ដោយ​ជោគជ័យ​នៅក្នុង​ការ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កណ្តាល​កូរ៉េ (KCTV) របស់​រដ្ឋដែល​មាន​សមត្ថភាព វាយ​ប្រហារ​គោល​ដៅ ដ៏​សម្បើម​មួយ។ ការ​សាកល្បង​ថ្មី​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា កូរ៉េ​ខាង​ជើង​ពិត​ជា​មាន​ការរីក​ចម្រើន មាន​សមត្ថភាព​បន្ត​កម្មវិធី​បរមាណូ កាំជ្រួច​មីស៊ីល​មិនចាញ់​មហា​អំណាច​យោធា​ឡើយ។

តើ​សង្គ្រាម​រវាង​កូរ៉េ​ខាង​ជើង​និង​អាមេរិក មិន​អាច​គេច​ផុត​ដូចការ​ទស្សន៍ទាយ ឬ? គ្រូ​ទាយ​ដ៏​ល្បីល្បាញ​លំដាប់​ពិភព​លោក​បាន​លើកឡើង​ពី​ការ​ព្យាករ​របស់​ខ្លួន​ថា សង្គ្រាម​អាមេរិក​និង​កូរ៉េ​ខាងជើង​នឹង​ធ្វើ​ឲ្យ​ពិភព​លោក​ឆ្ពោះ​ទៅ​រក​ថ្ងៃ​អវសាន។

អ្នក​វិភាគ​ជា​ច្រើន បាន​លើក​ឡើង​ថា ក្នុង​កាលៈទេសៈ​ដ៏​តានតឹង​បែបនេះ អាមេរិក​និង​កូរ៉េ​ខាងត្បូង ពុំ​គួរ​ធ្វើ​សមយុទ្ធ​យោធា​ទេ៕