គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៩ មនុស្ស៥នាក់ស្លាប់ និង១០​នាក់​របួស​ធ្ងន់​ស្រាល

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូ​ទាំង​ប្រទេស​កើត​ឡើង​ចំនួន​៥​លើក​(យប់​១​លើក)​បណ្តាល​ឲ្យមនុស្ស​ស្លាប់​៥​នាក់​(ប្រុស)​រង​របួស​ធ្ងន់​១០នាក់​(ស្រី២​នាក់)​របួសស្រាល​៣​នាក់​(ស្រី២​នាក់) ។

យោង​តាម​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូច​ខាត​យាន​យន្ត​សរុប​១៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​៥​គ្រឿង​ រថយន្ត​តូច ៣​គ្រឿង រថយន្តធំ​២​គ្រឿង និង​យាន​ផ្សេង​ៗ​៣​គ្រឿង ។ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត​មាន ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺបណ្តា​ល​មក​ពី​ល្បឿន​២​លើក​(ស្លាប់​២​នាក់),​មិន​គោរព​សិទ្ធិ ២លើក​(ស្លាប់​១​នាក់), មិន​ប្រកាន់​ស្តាំ​១​លើក (ស្លាប់២នាក់) ។
ខេត្ត-​រាជធានី ដែល​មាន​គ្រោះ​ថ្នាក់​និង​រងគ្រោះ​ថ្នាក់​រួម​មាន​៖ ខេត្តពោធិ៍សាត់​១លើក​ស្លាប់​២នាក់​របួស​៦​នាក់​(ស្រី១នាក់), កំពង់ឆ្នាំង ១លើក​ស្លាប់១នាក់, កំពង់ធំ​១លើក​ស្លាប់១នាក់ និងខេត្តកណ្តាល ២លើក​ស្លាប់១នាក់​របួស៧នាក់(ស្រី៥នាក់) ៕