កញ្ញា នី មុន្នីនាថ ពុំ​បាន​ចូលបំភ្លឺ​បណ្តឹង ទាម​ទារ​ប្រាក់​ជាង ១០ម៉ឺន​ដុល្លារ​ពី សំណាក់​អតីត គូ​ដណ្ដឹង​ទេ

ភ្នំពេញ៖ តារាទឹកភ្នែកដ៏ល្បីកញ្ញា នី មុន្នី​នា​ថ តារា​សម្ដែង​ល្បីល្បាញ​មួយ​រូប​នៅ​រសៀល ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៧នេះ ពុំបាន​ចូល បំភ្លឺ​ចំពោះ​មុខលោក អ៊ុក វណ្ណា រិទ្ធ ចៅក្រម សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​ការ​កំណត់​នោះ​ទេ ដោយអោយ​លោក រ៉ូ ប៊ីន ណៃ មេធាវី​ការ​ពារ​ក្តី​របស់​នាង​បាន​ចូល​បំភ្លឺ​ជំនួស ។ ការ​ចូល​បំភ្លឺ​នេះ​គឺ​ពាក់​ព័ន្ធ​និង​បណ្តឹង​ទាមទារ​ប្រា​ក់ជាង​១០​ម៉ឺន ដុល្លារ​អាមេរិក ពី​សំណាក់​អតី​ត គូ​ដណ្ដឹង ក្រោយ​ពេល​បាន​ផ្តាច់​ពាក្យ ។

សូមបញ្ជាក់ថា អតីត​គូដណ្តឹង​តារា​សម្តែង នី មុន្នីនាថ គឺ​លោក អ៊ឹង សូ​ឡាង បានដាក់​ពាក្យ​បណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សង​ប្រាក់​ចំនួន ៧ម៉ឺន​ដុល្លារ​និង ប្រាក់​ជំងឺចិត្ដ​ចំនួន​៥​ម៉ឺន​ដុល្លា​រ​បន្ទាប់​ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់​កា​រ​ទាក់​ទង​គ្នា ។ លោក អ៊ឹង សូ ឡាង ដែល​ជា​អនិកជន​ខ្មែរ​អាមេ​រិក​បាន​ចោទ​កញ្ញា នី មុន្នីនាថ ថា បោក យកប្រាក់​របស់ខ្លួន​ក្នុងពេល​ទាក់​ទង ជា​មួយ​គ្នា​ដោយ​នៅ​ក្នុង​នោះ លោក​បាន​ទិញ របស់​របរ​មាន​តម្លៃ​មួយ​ចំនួន​ឱ្យ នាង​តែ​ដល់ពេល ធ្លាក់​វី​សា ទៅ​នៅ​អាមេរិច ជា​មួយគ្នា​នោះ​ត្រូវ នាង​បដិសេធ ទៅ​វិញ ។

ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី របស់លោក អ៊ឹង សូ​ឡាង កាលពី​ចុងខែ​កញ្ញា ឲ្យ​ដឹង​ទៀតថា មូលហេតុ​នៃ​ការទាមទារ​ពី ដើម​ចោទ( អ៊ឹង សូ ឡាង ) គឺដោយសារ ការ ដែល​បាន​ស្គាល់គ្នា​និង ស្រឡាញ់គ្នា​ជាមួយ ចុង​ចម្លើយ​( នី មុន្នីនាថ ) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយច្បាស់​លាស់​ថា នឹង យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើម​ចោទ បាន​រៀប​ចំ​ធ្វើ ពិធី​ភ្ជាប់​ពាក្យ​ដោយ​មាន ឪពុក​ម្តាយ​ទាំង​សង​ខាង​យ៉ាង​ត្រឹម​ត្រូវ ។

តាម​ពាក្យ​បណ្តឹង​នោះ​បាន​បញ្ជាក់​ទៀត​ថា នៅ ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ​បាន​ទាម​ទារ បំ​ពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿង​អលង្ការ​ដូចជា ខ្សែ .​ក ពេជ្រ , ចិញ្ចៀនពេជ្រ និង​ក្រវិល ពេជ្រ មាន​តម្លៃ​៣​ម៉ឺន ៧​ពាន់​ដុល្លារ ។ ម្យ៉ាង​ទៀត ដោយ​សារ ដើម​ចោទ​ជា​អាណិកជន​រស់​នៅ សហ​រដ្ឋអាមេរិក​ដើម​ចោទ​ខិតខំ​ព្យាយាម បំពេ​ញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ សហ​រដ្ឋអាមេរិក ។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់ពី​ចុង​ចម្លើយ​បាន​ទទួល វី សា​ឱ្យ​ទៅ​អាមេរិក​បែរជា មិន​ទៅ​ថែម​ទាំង លប់​ចោល​ការ​ភ្ជាប់ ពាក្យ​រ​វាង​ដើម​ចោទ​ថែម ទៀត​ផង​ដោយ​លើក​ហេតុ​ផល​ថា ដើម​ចោទ មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ជា​មួយ​ចុង​ចម្លើយ​ដែល​ជា មូល​ហេតុ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ៕