ឆក់​ទូរស័ព្ទ​បានហើយ តែ​គេច​មិន​រួច​ត្រូវ​សមត្ថ​កិ​ច្ច​ដេញ​ចាប់​ខ្លួន

ភ្នំពេញ៖ ជន​សង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​ស​មត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់​ពី​ឆក់​ទ្រព្យ​សម្បត្តិ​រប​ស់​គេ​តាម​ដង​ផ្លូវ កាល​ពី​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល​ ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំនុច​មុខ​ការាស​សាំង លី​ហុង ផ្លូវ​៥៩៨ ភូមិ​ទួល​ពរពែ សង្កាត់​ទួល​សង្កែ​​២ ខណ្ឌ​ឬស្សី​កែវ ។

ជន​សង្ស័យ​មាន​ឈ្មោះកា រីមរ៉ូ អាយុ​២៤ឆ្នាំ មុខ​របរ មិនពិតប្រាកដ ស្នាក់​នៅ​ផ្ទះ។ជួល​ ភូមិ​មិត្តភាព សង្កាត់​ឬស្សី​កែវ ខណ្ឌ​ឬស្សី​កែវ (អ្នក​បើក​ម៉ូតូ) និង​ម្នាក់​ទៀត​ឈ្មោះ​ផល រតនា ​អា​យុ​​២០​ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ស្នាក់​នៅ​ផ្ទះ​ជួល​គ្មាន​លេខ​ក្រុម​១ ភូមិ​បាក់ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬស្សីកែវ (ជាអ្នកឆក់)​។​ចំនែក​ជន​រងគ្រោះ ឈ្មោះវ៉ាន់ ស្រីនុច ភេទស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ចាក់​អង្រែ ស្នាក់​នៅ​ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ ។

សមត្ថកិច្ច​បាន​អោយ​ដឹង​ថា មុន​កើត​ហេតុ ជន​រង​គ្រោះ​បាន​ចេញ​ពីផ្ទះ​ពួក​ម៉ាក​បូរី​បេង​ហួត​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​៥៩៨​ពី​ជើង​មក​ត្បូង​មក​ដល់​ចំនុច​កើតហេតុ​ខាង​លើ​មាន​ជន​សង្ស័យ​២​​នាក់​ជិះម៉ូតូC​១២៥​ពណ៌ ខ្មៅ មក​អែប​ជន​រង​គ្រោះ​រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនរង​គ្រោះ​ពេល​ឆក់​បាន​ជន​សង្ស័យ​ខំ​ព្យា​យាម​ជិះ​រត់ ដោយ​ជន​រងគ្រោះ​បាន​ស្រែក​ថា ចោរៗ ក៏​បាន​ជួប​និង​កម្លាំង​​សម្ថកិច្ច​យើង​ដែល​កំពង់​ល្បាត​លើ​ដង​ផ្លូវ​ក៏ជួយ​អន្តរាគមន៍​ឈាន​ទៅ​ឃាត់​ជន​សង្ស័យ​បាន​ទាំ​ង​​២នាក់​ នៅ​ចំនុច​មុខ​ផ្ទះ​លក់​ធ្យូង ផ្លូវ​បេតុង ក្រុម៨ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬស្សី​កែវ ។

ក្នុង​ការ​ឃាត់​ខ្លួន​សមត្ថកិច្ចបាន​ដក​ហូត​បាន​នូវ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GG -25812​និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​iPhone ជា​របស់​ជន​រង​គ្រោះ ក៏បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ។ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​​អស់​ខាង​លើ​ កំពុង​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបា​ល​ខណ្ឌ​ឬស្សីកែវ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូ​ន​ទៅ​កាន់​តុលាការ​ ចាត់ការ​បន្ត​តាម​នីតិ​វិធី ៕