កូរ៉េខាងជើងបានធ្វើការបាញ់ មីស៊ីលឆ្លងទ្វីបរបស់ខ្លួនខ្ពស់បំផុតមួយ មិនធ្លាប់មានពីមុនមក

មីស៊ីរបស់កូរ៉េខាងជើង បានហោះទៅដល់កំពស់ ១០០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅជិតនឹងសមុទ្រ របស់ប្រទេសជប៉ុន ។ នេះជាការបាញ់មីស៊ីលឆ្លងទ្វីបរបស់ខ្លួនខ្ពស់បំផុតមួយ មិនធ្លាប់មានពីមុនមក ។ ហើយការធ្វើតេស្តចុងក្រោយ នាព្រឹកថ្ងៃពុធនេះ គឺពិតជាបានធ្វើឲ្យស្ថានភាពអន្តរជាតិ កាន់តែមានភាពតានតឹងឡើង ។